ការព្យាការណ៍៖ Man United នឹងធ្វើការផ្លាស់ប្ដូរកីឡាករបួនរូបក្នុងការប្រឈមនឹង West Ham

Solskjaer  នឹងមិនមាន Ashley Young ដែលរូបគេទទួលបានកាតក្រហមក្នុងបរាជ័យរបស់ Manchester United ក្នុងប្រកួតទល់នឹង Wolves កាលពីប្រកួតមុន។ Luke Shaw ទទួលបានកាតលឿងជាលើកទី ១០ នៃរដូវកាលនេះក្នុងការប្រកួត ដែលមានន័យរូបគេនឹងត្រូវខកខានក្នុងការប្រកួត ២ លើកជាលើកដំបូង។

Shaw ប្រហែលនឹងត្រូវខកខានក្នុងការប្រកួតជើងទីពីរទល់នឹង Barcelona ក្នុងពានរង្វាន់ Champions League នៅវគ្គ ៨ ក្រុមចុងក្រោយនេះផងដែរបន្ទាប់ពីរូបគេទទួលបានកាតលឿងមួយក្នុងការប្រកួតជើងទីមួយនោះ។ Marcos Rojo ត្រូវបានរំពឹងថានឹងអាចបង្ហាញខ្លួនក្នុងជម្រើសដំបូងជាលើកទីរបស់ខ្លួនសម្រាប់ Premier League ក្នុងរដូវកាលនេះក្នុងនាមជាខ្សែការពារ និងរំពឹងថារូបគេធ្វើបានល្អក្នុងការប្រកួទល់នឹង Barcelona។

Antonio Valencia និង Matteo Darmian អ្នកទាំងពីរមិនអាចបង្ហាញខ្លួនបានឡើយដោយសារតែបញ្ហារបួស ស្របពេលដែល Eric Bailly ក៍មិនមានភាពច្បាស់លាស់ដោយមានបញ្ហារបួសក្នុងកាតព្វកិច្ចអន្តរជាតិ។

Nemanja Matic និង Ander Herrera អ្នកទាំងពីរក៍មិនទាន់ជាអាចលេងនៅថ្ងៃពុធនេះបាន និងនៅតែបន្តមិនច្បាស់ ថាតើពេលណាដែលពួកគេអាចជាទាន់ពេលក្នុងការប្រកួតទល់នឹង West Ham។

Fred និង Paul Pogba អ្នកទាំងពីរត្រូវលេងក្នុងដំណែងជាខ្សែបម្រើទាំងពីរ ជាមួយ Scott McTominay ដែលរូបគេធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំងក្នុងការប្រកួតទល់នឹង Barca។

Marcus Rashford ត្រូវបានប្ដូរចេញដោយបន្ទាប់ពីត្រូវចំណាយពេល ៨៥ នាទីនៃការប្រកួតនៅពាក់កណ្ដាលសប្ដាហ៍នេះ។

ដោយសារតែបញ្ហាកែងជើងរបស់កីឡាកររូបនេះ នោះ Anthony Martial នឹងត្រូវជំនួសដំណែងនេះសម្រាប់ជម្រើសដំបូង។

ការទស្សទាយសម្រាប់ជម្រើសដំបូង (៤-៣-១-២)៖ អ្នកចាំទី De Gea ខ្សែការពារ Dalot, Smalling, Lindelof និង Rojo ខ្សែមប្រើ McTominay, Fred និង Pogba ខ្សែប្រយុទ្ធ Lingard, Lukaku និង Martial។

Loading...

ពត៌មានថ្មីៗ

Sanchez ប៉ះបាល់បានមួយដងគត់នៅក្នុងការប្រកួត Manchester Derby
ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី