ក្រុមហ៊ុន Nike ចង់ឱ្យ de Jong ប្រើឈ្មោះ “Frenkie” នៅលើអាវ Barca

Frenkie de Jong នៅតែជាកីឡាករដ៏សំខាន់ក្នុងរដូវកាលនេះសម្រាប់ក្រុម Ajax ដោយជួយឱ្យក្រុមហូឡង់មួយនេះឈរនៅលេខ ២ នៅក្នុងលីគរបស់ពួកគេ ហើយបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ KNVB BEKER ហើយរូបគេនៅតែជាកីឡាករដែលសំខាន់ក្នុងការប្រកួតទាំងពីរជើងជាមួយក្រុម Real Madrid នៅក្នុងក្របខ័ណ្ឌ Champions League ។ ថ្វីបើយ៉ាងណាក៏ដោយគាត់នឹងស្លៀកពាក់អាវរបស់ក្លឹប FC Barcelona នៅរដូវកាលក្រោយហើយការពិភាក្សាអំពីដំណាក់កាលបន្ទាប់នៃអាជីពរបស់គាត់បានចាប់ផ្តើម។

នៅក្នុងបទសម្ភាសន៍ជាមួយ Het Kontakt កីឡាករខ្សែបម្រើរូបនេះបានបញ្ជាក់ថាអ្នកឧបត្ថមរបស់គាត់គឺ Nike ចង់អោយគាត់ប្រើឈ្មោះរបស់គាត់គឺ Frenkie នៅខាងក្រោយអាវរបស់គាត់ជាជាងប្រើនាមត្រកូល De Jong ។

គាត់ក៏សារភាពថាគាត់ចង់ពាក់អាវលេខ ២១ ដែលបច្ចុប្បន្នត្រូវបានពាក់ដោយកីឡាករ Carles Aleña របស់ Barca ។ កីឡាករអាយុ ២១ ឆ្នាំនេះបាននិយាយថា ” នៅខែកក្កដាខ្ញុំនឹងចុះកិច្ចសន្យាជាផ្លូវការជាមួយក្លឹប Barcelona ហើយនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ ។ ” ខ្ញុំចង់ពាក់អាវលេខ ២១ ដែលជាលេខរបស់ខ្ញុំបានពាក់នៅទីនេះហើយ Nike ចង់ឱ្យខ្ញុំប្រើឈ្មោះ Frenkie នៅលើអាវព្រោះពួកគេគិតថាវាប្រសើរសម្រាប់ទីផ្សារប៉ុន្តែពួកយើងមិនទាន់ច្បាស់នៅឡើយទេ ” ។

Frenkie de Jong បាននិយាយថាការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona គឺជាក្តីសុបិន្តរបស់គាត់ជានិច្ច។ ​” នៅដើមដំបូងក្លឹបទាក់ទងជាមួយភ្នាក់ងាររបស់ខ្ញុំប៉ុន្តែនៅពេលនោះខ្ញុំមានបញ្ហារស្មុគ្រស្មាញជាច្រើន ។ PSG គឺជាជម្រើសដ៏ល្អប៉ុន្តែ Barcelona គឺជាក្តីសុបិនជានិច្ចហើយខ្ញុំពិតជារីករាយណាស់ ។ ខ្ញុំបានចុះហត្ថលេខាសម្រាប់រយៈពេលប្រាំឆ្នាំ ” ។

” ប្រសិនបើខ្ញុំទទួលបានជោគជ័យនៅទីនោះខ្ញុំនឹងមិនចាកចេញទេហើយនឹងយកគំរូតាម Messi “។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច