ខ្សែការពាររឆ្នើមរបស់ Man United បន្តកិច្ចសន្យាថ្មី

Phil Jones បានបន្តកុងត្រាថ្មីរបស់ខ្លួននៅ Manchester United ក្លឹបបានធ្វើការប្រកាសក្នុង ថ្ងៃនេះតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ខ្លួន។ កិច្ចសន្យារបស់កីឡាករអាយុ ២៦ ឆ្នំារូប នេះនឹងត្រូវអស់សុពលភាព ហើយពេលនេះរូបគេបានចុះកុងត្រាដែលមានរយៈពេលរហូត ដល់រដូវក្ដៅឆ្នាំ ២០២៣។

គ្រូបង្វិកលោក Ole Gunnar Solskjaer មានប្រសាសន៍ថា៖ “Phil ដឹងយ៉ាងច្បាស់ថា តើត្រូវធ្វើ ដូម្ដេចដើម្បីអាចក្លាយជាកីឡាកររបស់ Manchester United។ រូបគេធ្លាប់ឈ្នះ Premier League, FA Cup និង Europa League ហើយពេលនេះរូបគេជាកីឡាករកម្រិតខ្ពស់មួយរូប ក្នុងចំណោមកីឡាករជាច្រើនទៀតដែលមានក្នុងក្រុម។ រូបគេនឹងឈានដល់អាយុ ២៧ ឆ្នាំ នៅពេលខាងមុខ ហើយនេះនឹងក្លាយជាឆ្នាំដ៍ពិសេសបំផុតសម្រាប់គាត់។ យើងទាំងអស់គ្នា រីករាយជាខ្លាំងដែល​ Phil ព្រមបន្តអនាគតរបស់ខ្លួនជាមួយក្លឹប។

Phil Jones បាននិយាយថា៖ “ខ្ញុំរីករាយជាខ្លាំងដែលបានបន្តកុងត្រាថ្មីជាមួយក្លឹប។ Manchester United ជាផ្នែកមួយយ៉ាងធំសម្រាប់ជីវិតរបស់ខ្ញុំក្នុងរយៈពេល ៨ ឆ្នាំមកនេះ ហើយខ្ញុំពេញចិត្តគ្រប់យ៉ាងនៅក្លឹបមួយនេះ”។

“ខ្ញុំរំភើបអំពីការប្រកួតប្រជែងដែលយើងបានឆ្លងកាត់កន្លងមក យើងធ្វើបានយ៉ាងល្អអំឡុង ពេលដ៍មមាញឹកក្នុងរដូវកាលនេះ។ ខ្ញុំសូមអគុណរដល់ Ole និងបុគ្គលិកជំនួយគ្រូបង្វិក សម្រាប់ការបន្តជួយគាំទ្រដល់ការអភិវឌ្ឍនដល់ខ្ញុំ”។

Jones ត្រូវបានអតិតគ្រូបង្វិករបស់ក្លឹបលោក Alex Ferguson នាំមកក្នុងងឆ្នាំ ២០១១ ពី Blackburn Rovers នឹងត្រូវចំណាលើសពី ២០ លានដុល្លារសម្រាប់ខ្សែការពាររូបនេះ។ ចាប់តាំងពីពេលនោះរូបគេបានលេងក្នុង Premier League ១៥៦ ប្រកួតអោយ Man United និងបានឈ្នះជើងឯកក្នុងឆ្នាំ ២០១៣, FA Cup ក្នុងឆ្នាំ ២០១៦ និង Europa League ក្នុងឆ្នាំ ២០១៧។

 

Loading...

ពត៌មានថ្មីៗ

Sanchez ប៉ះបាល់បានមួយដងគត់នៅក្នុងការប្រកួត Manchester Derby
ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី