Man city នឹងបើកទ្វាកីឡាដ្ឋាន Etihad របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea ក្នុងការប្រកួតពានរង្វាន់ Premier League ។ ៥ ប្រកួតចុងក្រោយក្រុមទាំងពីរមានស្ថិតិប្រហាក់ប្រហែលគ្នា ដោយក្រុមរបស់អ្នកចាត់ការ Pep Guardiola ឈ្នះ ៤ ចាញ់ ១ ចំណែកឯក្រុមតោខៀវ Chelsea ឈ្នះ ៣ ចាញ់ ២ ។
នៅរាត្រីនេះក្រុមទាំងពីរនឹងត្រូវធ្វើការប្រកួតគ្នានៅម៉ោង ២៣ : ០០ ។ ទាំងក្រុមមេឃខៀវនឹងក្រុមតោខៀវសុទ្ធតែមិនសូវមានបញ្ហាររបួសកីឡាករទេក្នុងការប្រកួតនេះ ។ ក្រុម Man city គេឃើញមានបញ្ជីឈ្មោះកីឡាកររបួសដូចជា Kompany, Bravo និង Mendy ចំណែកឯក្រុម Chelsea គេឃើញមានតែ ២ នាក់ប៉ុណ្ណោះមានដូចជា Hudson-Odoi និង Cahill ។
បច្ចុប្បន្នក្រុម Manchester city ក្នុងនៅចំណាត់ថ្នាក់លេខ ២ ដោយមាន ៦២ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ៣ ។ Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ មាន ៥០ ពិន្ទុដោយតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ ៤ Man Utd តែ ១ ពិន្ទុប៉ុណ្ណោះ ។