ច្បាស់ហើយ Griezmann ចែកផ្លូវគ្នាជាមួយ Atletico នឹងចូលរួម Barca រដូវកាលក្រោយ

ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann ​បាន​ប្រកាស​ថា​នឹង​ចាកចេញ​ពី​ក្លឹប​នា​បញ្ចប់​រដូវ​កាល​នេះ អាចនឹងទៅចូលរួមជាមួយក្លឹបជើងឯក Laliga ។ Griezmann ​បានចំណាយ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ ។



តាម​គណនី twitter ​ផ្លូវការ​របស់​ក្លឹប Atletico បាន​សរសេរ​ថា៖ “Antoine Griezmann បាន​ប្រាប់​ឲ្យ​ដឹង​ថា​គាត់​នឹង​មិន​បន្ត​ជាមួយ​ពួក​យើង​នា​រដូវ​កាល​ក្រោយ​ទៀត​ទេ”។ សម្រង់​សម្តី​ពី​សាមី​ខ្លួន​ផ្ទាល់​ក៏​និយាយ​ស្រដៀង​គ្នា​បែប​នេះ​ថា៖ “ជា​ពេលវេលា​ដ៏​អស្ចារ្យ​ក្នុង​រយៈ​ពេល ៥ ឆ្នាំ ខ្ញុំ​ពិត​ជា​អរគុណ​អ្នក​រាល់​គ្នា​សម្រាប់​គ្រប់​យ៉ាង ហើយ​វា​នឹង​ដក់​ជាប់​ក្នុង​បេះដូង​របស់​ខ្ញុំ”។

ស្រប​ជាមួយ​គ្នា​នឹង​ការ​ប្រកាស​ចាកចេញ​នេះ​ដែរ ​ក្រុម Barcelona ​ឯ​ណោះ​ក៏​ប្រកាស​លក់ Coutinho ​ចេញ​ដែរ ​អម​ជាមួយ​កីឡាករ​៩​នាក់​ផ្សេង​ទៀត​ឯ​ណោះ ដើម្បី​មាន​កន្លែង​សម្រាប់​កីឡាករ​ថ្មី។ ​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា Griezmann ​ចាកចេញ​ពី AT Madrid ​នេះ គឺ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Barcelona ​នេះ​ឯង ​ក្នុង​តម្លៃ​ខ្លួនប្រមាណជាង ​១០០​ លាន​ដុល្លារ ។ ​ការ​ចុះ​កុងត្រា​អាច​នឹង​កើត​មាន​ឡើង​នៅ​ដើម​ខែ​ក្រោយ​នេះ៕

Loading...

ពត៌មានថ្មីៗ

Messi បន្ថែម ២ គ្រាប់ប្រកួតចុងក្រោយជាមួយ Eibar សង្ឃឹមខ្ពស់ក្នុងការឈ្នះស្បែកជើងមាសទ្វីអឺរ៉ុបលើកទី ៦
ទស្សនា ៖ Robben អបអរជ័យជម្នះរបស់ Bayern Munich ដោយយកស្រាបៀចាក់លើក្បាលអ្នកចាត់ការរបស់ខ្លួន
ទស្សនា ៖ Ribery និង Robben ជូនកាដូរគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់ការលាអ្នកគាំទ្រ
Bayern Munich គ្រងជើងឯកអាល្លឺម៉ង់! លើកពាន ៦ រដូវកាលជាប់ៗគ្នា
Manchester City បំបាក់ Watford យ៉ាងចាស់ដៃលើកពាន FA Cup!
Man City អាចសាងប្រវត្តិសាស្រ្តលើកពាន ៤ ក្នុងមួយរដូវកាលបានអត់នៅរាត្រីនេះ
Guardiola បានប្រាប់អ្នកគាំទ្រ Barca កុំឱ្យព្រួយបារម្ភ ៖ យើងមិនអាចមានលទ្ធភាពទិញគាត់បានទេ
អ្នកគាំទ្រក្លឹបរបស់ក្រុម Portsmouth លួចរុញនិងវាយទៅលើកីឡាករ Sunderland ក្នុងកំឡុងពេលប្រកួត!
Allegri និយាយថាអ្នកចាត់ថ្មីដែលអស្ចារ្យនឹងមកជំនួសគាត់
ព័ត៌មានសំខាន់ពីក្លឹប Juventus: CR7 ទទួលបានអ្នកចាត់ការទូទៅថ្មីខណៈដែល Allegri បានចាកចេញពីក្លឹប
ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ
Man United កំពុងសម្លឹងមើលអ្នកចាំទីថ្មីមកជំនួស De Gea
UEFA បន្តការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុម Man City អាចនឹងជាប់បម្រាប់
Man United ប្រកាសនឹងចំណាយលុយដ៏ច្រើននៅរដូវក្តៅនេះ
ទស្សនា ៖ ការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទី Alisson Becker រដូវកាលនេះ