ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ

យោងតាមសេចក្តីរាយការណ៍មួយបានបញ្ជាក់ថា រឿងដែល Pep Guardiola យល់ព្រមជាមួយក្លឹប Juventus ជាសំដីដែលមិនបានការនេះបើយោងតាមថ្នាក់ដឹកនាំក្លឹបជើងឯក Premier League ។



ទីភ្នាក់ងារព័ត៌មានអ៊ីតាលី AGI បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា Juventus បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Guardiola ដើម្បីនាំរូបគេទៅដឹកនាំក្លឹបជំនួសលោក Massimiliano Allegri ។

យោងតាមប្រភពព័ត៌មាននោះបានឱ្យដឹងអ្នកចាត់ការសញ្ជាតិអេស្ប៉ាញត្រូវបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលបួនឆ្នាំដែលមានតម្លៃប្រមាណ ២៧ លានដុល្លារក្នុងមួយរដូវកាល ។

ទោះបីជាយ៉ាងណាក៏ដោយលោក Alberto Galassi នាយកប្រតិបត្តិកីឡាកររបស់ក្លឹប Man City បានច្រានចោលពាក្យចចាមអារ៉ាមនេះហើយលោកបាននិយាយថាលោក Guardiola ចង់ស្នាក់នៅឯកីឡដ្ឋាន Etihad ជាអ្វីដែលអ្នកចាត់ការរូបនេះបាននិយាយមុននឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ចុងសប្តាហ៍ជាមួយ Watford ។

“ខ្ញុំសុំទោសចំពោះអ្នកគាំទ្រក្រុម Juventus ប៉ុន្តែពួកគេនឹងត្រូវការរកគ្រូបង្វឹកម្នាក់ទៀត”

Galassi បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា “ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្លឹប Manchester City ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលលឺព័ត៌មានបែបនេះ។


” ទី ១ គ្រូបង្វឹករបស់យើងចង់ស្នាក់នៅនិងមានកិច្ចសន្យា ២ ឆ្នាំទៀតហើយទី ២ ក្លឹបដូចជាក្លឹប Juventus មិនគួរអនុញ្ញាតឱ្យមានការចេញផ្សាយព័ត៌មានបែបនេះទេ។

Loading...

ពត៌មានថ្មីៗ

Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League
Arsenal បង្ខំចិត្តខលទៅអ្នកគាំទ្រឱ្យជួយទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ Europa League
Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea
ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ
Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ
Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ
Chelsea បន្ថែមកុងត្រាថ្មីដល់ខ្សែប្រយុទ្ធបារាំង Giroud
ទស្សនា ៖ គ្រាប់បាល់ វ៉ូឡេ របស់ Townsend ជាគ្រាប់ល្អបំផុតនៅ Premier League រដូវកាលនេះ
Neymar មិនចូលរួមពិធីអបអរមិត្តរួមក្រុមបែរទៅក្លឹបរាត្រីជាមួយ Rihanna
Man U ត្រៀមចំណាយលើស ៥០ លានដុល្លារដើម្បីនាំយកខ្សែបម្រើម្នាក់ពី AT Madrid
មានមតិរិះគន់ថាកីឡាករ Quagliarella សាកសមឈ្នះពានកីឡាករល្អជាង Ronaldo
Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola
Kroos បន្តកុងត្រាថ្មីជាមួយ Real Madrid បញ្ចប់ក្ដីសង្ឃឹមរបស់ PSG និង Juventus
Ronaldo ចង់បាន Jose Mourinho មកដឹកនាំ Juventus រដូវកាលក្រោយ
ទស្សនា ៖ គ្រាប់ពីចំងាយដ៏អស្ចារ្យរបស់កីឡាករ Zielinski (Napoli)