ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ

កីឡាករ Gareth Bale ​នឹង​ធ្វើការលា​ដល់អ្នក​គាំទ្រ Real Madrid ​នៅ​កីឡដ្ឋាន Bernabeu ​នា​ការ​ប្រកួត​ចុង​ក្រោយ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ​។




​Real Madrid ​នឹង​ប្រកួត​ចុង​ក្រោយ​បិទ​រដូវ​កាល​នេះ ​ទល់​ក្រុម ​Real Betis ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ។ ដោយសារ​តែ​ជា​ការ​ប្រកួត​ក្នុង​ដី ហើយ​អាច​ថា​ជា​ប្រកួត​ចុង​ក្រោយ​របស់ Bale ​ក្នុង​នាម​ជា​កីឡាករ Real Madrid ​ផង​នោះ ទើប​រូបគេ​ចង់​បង្កើត​បរិយាកាស​ដើម្បី​លា​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន Bernabeu ​តែ​ម្ដង។

​យោងតាមការសែត Marca ​បាន​បញ្ជាក់​ថា​ប្រកួត​ចុង​ក្រោយ​របស់ Bale ​គឺ​ក្លឹប Real Madrid ​នឹង​រៀប​ចំ​ឆាក​មួយ​ដើម្បី Bale ​បាន​និយាយ​លា​គ្នា​ជាមួយ​អ្នក​គាំទ្រ ​ដែល​ខ្លួន​បាន​ជួយ​ក្រុម​នាំ​ពាន​១៣​ពាន​រង្វាន់​តាំង​ពី​ក្លាយ​ជា​កីឡាករ Real Madrid ។ ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ​កាល​ពី​ផ្លាស់​ពី Spurs ​មក ​មាន​អ្នក​គាំទ្រ​ប្រមាណ​៣​ម៉ឺន​នាក់​ស្វាគមន៍​រូបគេ​នៅ​ថ្ងៃ​បង្ហាញ​ខ្លួន។ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ រូបគេ​លេង​បាន​២៣១​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១០២​គ្រាប់ ៕

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ Robben អបអរជ័យជម្នះរបស់ Bayern Munich ដោយយកស្រាបៀចាក់លើក្បាលអ្នកចាត់ការរបស់ខ្លួន
ទស្សនា ៖ Ribery និង Robben ជូនកាដូរគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់ការលាអ្នកគាំទ្រ
Bayern Munich គ្រងជើងឯកអាល្លឺម៉ង់! លើកពាន ៦ រដូវកាលជាប់ៗគ្នា
Manchester City បំបាក់ Watford យ៉ាងចាស់ដៃលើកពាន FA Cup!
Man City អាចសាងប្រវត្តិសាស្រ្តលើកពាន ៤ ក្នុងមួយរដូវកាលបានអត់នៅរាត្រីនេះ
Guardiola បានប្រាប់អ្នកគាំទ្រ Barca កុំឱ្យព្រួយបារម្ភ ៖ យើងមិនអាចមានលទ្ធភាពទិញគាត់បានទេ
អ្នកគាំទ្រក្លឹបរបស់ក្រុម Portsmouth លួចរុញនិងវាយទៅលើកីឡាករ Sunderland ក្នុងកំឡុងពេលប្រកួត!
Allegri និយាយថាអ្នកចាត់ថ្មីដែលអស្ចារ្យនឹងមកជំនួសគាត់
ព័ត៌មានសំខាន់ពីក្លឹប Juventus: CR7 ទទួលបានអ្នកចាត់ការទូទៅថ្មីខណៈដែល Allegri បានចាកចេញពីក្លឹប
ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ
Man United កំពុងសម្លឹងមើលអ្នកចាំទីថ្មីមកជំនួស De Gea
UEFA បន្តការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុម Man City អាចនឹងជាប់បម្រាប់
Man United ប្រកាសនឹងចំណាយលុយដ៏ច្រើននៅរដូវក្តៅនេះ
ទស្សនា ៖ ការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទី Alisson Becker រដូវកាលនេះ
Dani Alves បដិសេធកុងត្រាថ្មីជាមួយ PSG អាចនឹងផ្លាស់មក Premier League