ផ្លូវការ ៖ Ramsey ចូលរួមជាមួយ Juventus

Juventus បានប្រកាសថាខ្សែបម្រើ Aaron Ramsey របស់ក្រុម Arsenal នឹងចូលរួមជាមួយពួកគេក្នុងរដូវការដោះដូរកីឡាករនៅរដូវក្តៅនេះ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ Juventus បានបញ្ជាក់ថាកីឡាករ Ramsey បានចុះកិច្ចសន្យារយៈពេល ៤ ឆ្នាំដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃទី ១ ខែកក្កដា។

ខ្សែបម្រើជម្រើសជាតិ Wales រូបនេះបានចាប់ផ្តើមអាជីពរបស់គាត់ជាមួយក្លឹប Cardiff City មុនពេលចូលរួមជាមួយក្រុម Arsenal នៅឆ្នាំ ២០០៨ ដែលនឹងលេងឱ្យក្រុមកាំភ្លើងច្រើនជាង ៣០០ ប្រកួតនិងលើកពាន FA Cup បានចំនួនបីដង។

គាត់ក៏ជាសមាជិកម្នាក់នៃជម្រើសជាតិ Wales ដែលបានជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Euro ២០១៦ ដែលពួកគេត្រូវបានគេទម្លាក់ដោយក្រុមម្ចាស់ជើងឯកព័រទុយហ្គាល់។

បើទោះបីជា BBC Sport រាយការណ៍ថាកីឡាករអាយុ ២៨ ឆ្នាំនឹងទទួលបានប្រាក់ខែដំបូងចំនួន ៥១៥០០០ ដុល្លារសហរដ្ឋអាមេរិកប៉ុន្តែរប្រភពពីអ៊ីតាលីបានសរសេរថាគាត់នឹងទទួលបាន ៣២០០០០ ដុល្លារក្នុងមួយសប្តាហ៍។

គាត់គឺជាមនុស្សចុងក្រោយបង្អស់ចូលរួមជាមួយក្លឹបសេះបង្កង់ដោយគ្មានតម្លៃខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបន្ទាប់ពីកីឡាករ Paul Pogba, Andrea Pirlo និង Emre Can ក៏បានចូលរួមជាមួយក្រុម Juventus ដោយគ្មានតម្លៃខ្លួនផងដែរ ។

Loading...

ពត៌មានថ្មីៗ

Sanchez ប៉ះបាល់បានមួយដងគត់នៅក្នុងការប្រកួត Manchester Derby
ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី