វិរៈបុរស Man Utd ចាប់ផ្តើមការងារជាអ្នកចាត់ការទូទៅ

លោក Paul Scholes ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៃក្លឹប Oldham Athletic ។

អតីតកីឡាករជម្រើសជាតិអង់គ្លេស Scholes បានចំណាយពេលពេញមួយអាជីពរបស់ខ្លួននៅក្លឹបយក្សនៃក្របខ័ណ្ឌ Premier League Manchester United ។ ប៉ុន្តែរការពីនៅកុមារគាត់គឺជាអ្នកគាំទ្រក្លឹប Oldham ។

អតីតវិរៈបុរសបិសាចក្រហមវ័យ ៤៤ ឆ្នាំរូបនេះនឹងទៅដឹកនាំក្រុម League Two មួយនេះដោយគ្មានប្រាក់ខែ ។ វាជាលើកទី ១ របស់គាត់ក្នុងការធ្វើជាអ្នកចាត់ការទូទៅ ។

Scholes ត្រូវបានទាក់ទងដោយក្លឹប Oldham និងបានកាន់តំណែងជាគ្រូបង្វឹកបន្ទាប់ពីក្លឹបបានណ្តេញលោក Frankie Bunn កាលពីខែធ្នូ ។

បច្ចុប្បន្ន Scholes ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Oldham ហើយការប្រកួតជាលើកដំបូងរបស់គាត់ដែលនឹងក្នុងទឹកដីរបស់ក្លឹបប្រកួតទល់នឹងក្រុម Yeovil Town នៅថ្ងៃអង្គារ។

និយាយអំពីការតែងតាំងលោក Abdallah Lemsagam ម្ចាស់ក្លឹប Oldham បាននិយាយថា: “Paul គឺជាមនុស្សម្នាក់ដែលមានបទពីសោធន៍ផ្នែកបាល់ទាត់ច្រើនណាស់ហើយភាពចង់ទទួលបានជោគជ័យរបស់គាត់នឹងធ្វើឱ្យប្រសើឡើងសម្រាប់អ្នកទាំងអស់គ្នានៅទីនេះ ។ កាលពីនៅក្មេងគាត់ចូលចិត្តក្លឹបនេះ ដូច្នេះខ្ញុំសប្បាយរីករាយខ្លាំងណាស់ក្នុងការនាំគាត់ចូលក្រុមគ្រួសាររបស់យើងនៅ Oldham Athletic  ។ Paul នឹងទទួលបានការគាំទ្រពីខ្ញុំ ១០០ ភាគរយហើយសង្ឃឹមថាគេនឹងអាចធ្វើការបាន “​ ។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច