ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត

ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបមួយក្នុងចំណោមក្លឹបមានកេរ្តិ៍ឈ្មោះល្បី និងមានអ្នកគាំទ្រច្រើនជាងគេលើពិភពលោក ។ កត្តានេះក៏ដោយសារតែជារៀងរាល់រដូវកាល Man Utd តែងតែបានចំណាយប្រាក់ជាច្រើនទៅលើការទិញដូរកីឡាករ និងគ្រូបង្វឹក ព្រមទាំងការផ្តល់ប្រាក់ខែច្រើនជាងក្លឹបផ្សេងៗទៀតផង។



ប៉ុន្តែរនៅប៉ុន្មានរដូវកាលមកនេះពួកគេហាក់ដូចជាមិនសូវបានល្អសោះដោយមានភាពរកាំរកុះរហូតយ៉ាងណាមិញនៅរដូវកាលនេះក៏មិនសូវជាខុសពីរដូវកាលមុខដែរពួកគេបច្ចុប្បន្នកំពុងស្ថិតនៅចំណាត់លេខ ៦ ដែលជាចំណាត់ដែលមិនអាចចូលលេង Champions League រដូវកាលក្រោយ ។ កីឡាករម្នាក់ៗរបស់ក្រុមហាក់បីដូចជាមិនមានទំនុកចិត្តសោះដូចជាបាក់ទឹកចិត្តខ្លាំងខាងក្រោមនេះជាហេតុផលខ្លះដែលបណ្តាលឱ្យពួកគេបាក់ទឹកចិត្ត ៖

១-ធ្លាក់ចេញពីពានរង្វាន់ FA Cup និង Champions League



Man Utd ត្រូវបានធ្លាក់ពីក្របខណ្ឌ FA Cup ក្រោមស្នាដៃក្រុមទើបឡើងថ្មី  Wolverhampton ពេលនោះ Man Utd ក៏អាចស្រង់មុខមាត់ឡើងវិញ ត្រឹមតែ ១០ថ្ងៃ ក្រោយធ្លាក់ពី FA Cup។ ការស្រង់មុខមាត់នោះ គឺតាមរយៈការវាយបកទៅលើ PSG ដើម្បីឡើងដល់វគ្គ ៨ក្រុមចុងក្រោយ  Champions League ។ ពេលនោះ កីឡាករ Man Utd ហាក់ដូចជាមានថាមពលខ្លាំង! ប៉ុន្តែរក្លឹប Barcelona បានធ្វើឱ្យសេចក្តីសង្ឃឹមរបស់កីឡាករបិសាចក្រហមទាំងអស់រលាយសាបសូន្យទៅវិញ ។

២-ការបង្ហើបប្រាប់ពីកីឡាករដែលត្រូវចេញនៅរដូវកាលក្រោយ


ក្លឹបបិសាចក្រហម Manchester United បានបង្ហាញពីស្ទើរតែទាំងអស់ពីកីឡាករដែលត្រូវចាកចេញនៅរដូវកាលក្រោយនិងសូម្បីតែអ្នកចាត់ការ  Solskjaer ក៏បានបង្ហាញពីទិសដៅវាសនារបស់កីឡាករ Man Utd មួយចំនួន ។ គាត់បានអះអាងថា មានកីឡាករប៉ុន្មាននាក់ ដែលត្រៀមចាកចេញ និងមានប៉ុន្មាននាក់ ដែល Man Utd មិនអាចឲ្យចេញបាននោះទេ ។ កត្តានេះ អាចជាចំណែកមួយ ធ្វើឲ្យកីឡាករអន់ចិត្តនឹងគ្នាទៅវិញទៅមក ទើបពួកគេគ្មានស្មារតីមូលគ្នា។ មួយវិញទៀត នៅពេលដែលកីឡាករខ្លះ ចង់ចាកចេញ តែក្លឹបតែងតែនិយាយថា ដាច់ខាតមិនឲ្យទៅណា នោះក៏ហាក់ដូចជាការដាក់សម្ពាធផ្នែកអារម្មណ៍មួយទៀត ដែលធ្វើឲ្យកីឡាករទាំងនោះ រិះរកគ្រប់វិធីធ្វើយ៉ាងណាឲ្យតែបានចេញ។

៣-បញ្ហារប្រាក់ខែរបស់កីឡាករមួយចំនួន


រឿងបញ្ហារប្រាក់ខែនេះគឺកើតឡើងចាប់តាំងពីពេលដែល Alexis Sanchez ផ្ទេរមកកាន់ក្លឹបមកដោយការផ្តល់ប្រាក់ខែយ៉ាងសម្បើម ៤៥ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ ។ ប៉ុន្តែតម្លៃនេះ ហាក់ដូចជាពុំសមាមាត្រនឹងសមត្ថភាពរបស់គេ នៅ Man Utd ឡើយ ម្ល៉ោះហើយទើបកីឡាករផ្សេងៗទៀត ទាមទារចង់បានប្រាក់ខែស្មើនឹង Sanchez ដោយគម្រាមថានឹងចាកចេញ។ ក្លឹបទំនងជាពិបាក ក្នុងការផ្តល់ប្រាក់ខែបែបនេះ ដល់គ្រប់កីឡាករណាស់ ដូច្នេះហើយវាប្រាកដជាមានការចរចាយ៉ាងតឹងសរសៃករ រវាងក្លឹប និងភ្នាក់ងាររបស់កីឡាករ ដែលអាចបណ្តាលឲ្យពេលខ្លះ កីឡាករមានការលេងដោយគ្មានឆន្ទៈចង់ឈ្នះផងក៏មិនដឹង។

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ Robben អបអរជ័យជម្នះរបស់ Bayern Munich ដោយយកស្រាបៀចាក់លើក្បាលអ្នកចាត់ការរបស់ខ្លួន
ទស្សនា ៖ Ribery និង Robben ជូនកាដូរគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់ការលាអ្នកគាំទ្រ
Bayern Munich គ្រងជើងឯកអាល្លឺម៉ង់! លើកពាន ៦ រដូវកាលជាប់ៗគ្នា
Manchester City បំបាក់ Watford យ៉ាងចាស់ដៃលើកពាន FA Cup!
Man City អាចសាងប្រវត្តិសាស្រ្តលើកពាន ៤ ក្នុងមួយរដូវកាលបានអត់នៅរាត្រីនេះ
Guardiola បានប្រាប់អ្នកគាំទ្រ Barca កុំឱ្យព្រួយបារម្ភ ៖ យើងមិនអាចមានលទ្ធភាពទិញគាត់បានទេ
អ្នកគាំទ្រក្លឹបរបស់ក្រុម Portsmouth លួចរុញនិងវាយទៅលើកីឡាករ Sunderland ក្នុងកំឡុងពេលប្រកួត!
Allegri និយាយថាអ្នកចាត់ថ្មីដែលអស្ចារ្យនឹងមកជំនួសគាត់
ព័ត៌មានសំខាន់ពីក្លឹប Juventus: CR7 ទទួលបានអ្នកចាត់ការទូទៅថ្មីខណៈដែល Allegri បានចាកចេញពីក្លឹប
ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ
Man United កំពុងសម្លឹងមើលអ្នកចាំទីថ្មីមកជំនួស De Gea
UEFA បន្តការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុម Man City អាចនឹងជាប់បម្រាប់
Man United ប្រកាសនឹងចំណាយលុយដ៏ច្រើននៅរដូវក្តៅនេះ
ទស្សនា ៖ ការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទី Alisson Becker រដូវកាលនេះ
Dani Alves បដិសេធកុងត្រាថ្មីជាមួយ PSG អាចនឹងផ្លាស់មក Premier League