ឥទ្ធិពល Ole Gunnar Solskjaer ធ្វើឱ្យកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍របស់ទីក្រុង Manchester

មិនមានការសង្ស័យអ្វីឡើយសម្រាប់លោក Ole Gunnar Solskjaer មានក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Manchester United ដែលគាត់ស៊ុតបញ្ចូលទី ៩១ គ្រាប់និងឈ្នះពានរង្វាន់ធំ ៗ ១១ ដងក្នុងអំឡុងពេល ១១ ឆ្នាំរបស់លោកជាមួយក្លឹបរឿងដែលគួរឱ្យចង់ចាំនោះគឺជាគ្រាប់បាល់ស៊ុតបញ្ចូលទីនាទីចុងម៉ោងរបស់លោកក្នុងឆ្នាំ ១៩៩៩ ដែលក្លឹបបានឈ្នះពានរង្វាន់ UEFA Champions League  ។

ឥលូវនេះវាច្បាស់ណាស់ថាឥទ្ធិពលមិនត្រឹមតែគាត់នៅជាកីឡាករនោះទេពេលនេះឥទ្ធិពលជាអ្នកចាត់ការរបស់គាត់ក៏មិនធម្មតាដែរ ។

គ្រូបង្វឹកជនជាតិន័រវែសបានធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងទីក្រុង Manchester កើនឡើងយ៉ាងខ្លាំងចាប់តាំងពីពេលដែលលោកទទួលយកការងារជាអ្នកចាត់ការក្លឹបមក ។

ស្លាកសញ្ញាថ្មីដែលមានរូប Solskjaer បានធ្វើឱ្យមានការកើនឡើងនៃចំនួនអ្នកទស្សនារហូតទៅដល់ ៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមាន ២០% នៃអ្នកទាំងអស់នោះបានមកពីស្រុកកំណើត Ole ។

Ole-Gunnar Solskjaer មិនមែនជាវិរៈបុរសបាល់ទាត់ដំបូងដែលមានឥទ្ធិពលក្នុងវិស័យទេសចរណ៍នៅក្នុងទីក្រុង Manchester នោះទេ ។

ការមកដល់របស់កីឡាករ Zlatan Ibrahimović នៅក្នុងក្រុង Manchester វាធ្វើឱ្យមានការកើនឡើយជាខ្លាំង ។

លោក Rob Slawson ប្រធានក្រុមហ៊ុន Thomas Cook Sport បាននិយាយថា: « Premier League តែងតែធ្វើឱ្យមានការភ្ញាក់ផ្អើលពិសេសការផ្លាស់ប្តូរគ្រូបង្វឹកថ្មីនៅ Old Trafford ។

លោក Ole-Gunnar Solskjaer ត្រូវបានគេរំពឹងទុកថានឹងត្រូវក្លឹបតែងតាំងជាគ្រូបង្វឹកពេញសិទ្ធសម្រាប់រដូវការនេះនឹងរដូវការក្រោយប្រសិនជា ក្លឹប Man Utd បានប្រកួតឈ្នះក្រុម PSG ក្នុងពានរង្វាន់ Champion League វគ្គ ១៦ ក្រុមចុងក្រោយនេះ ។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច