Ajax ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Champions League បន្ទាប់ពីយកឈ្នះលើ Juventus។ ក្រុមមកពីហូឡង់បានបន្តការចាប់អារម្មណ៍ខ្លាំងនៃប្រកួតក្នុងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលនេះដោយរក្សាបានកៅអីក្នុងវគ្គ ៤ ក្រុមចុងក្រោយ។

Cristiano Ronaldo រកបានគ្រាប់បាល់នាំមុខ ប៉ុន្ដែបន្ទិចក្រោយមកក្រុមភ្ញៀវបាននាំមុខដែលរកគ្រាប់បាល់បានដោយ Donny van de Beek និង Matthijs de Ligt។

ក្នុងតង់ទីមួយនៃក្រុមទាំងពីរលេងមិនសូវបានល្អឡើយ ដោយបាត់បង់ការគ្រប់គ្រងបាល់ជាច្រើននៅលើទីលាន។ គ្មានអ្នកផ្សេងក្រៅពី Mr. Champions League Cristiano Ronaldo រកបានគ្រាប់បាល់ទីមួយនៃការប្រកួតដោយនាំមុខមុន ប៉ុន្ដែក្រោយបន្ទិចមក Van De Beek រកបានគ្រាប់បាល់តាមបានស្មើវិញ។

 

 

ក្នុងតង់ទីពីរមនុស្សភាគច្រើនរំពឹងថា Juve នឹងគ្រប់គ្រងនៃការប្រកួត ប៉ុន្ដែរឿងដែលរំពឹងទុកនេះមិនបានកើតឡើងនោះឡើយ។ Ajax លេងបានល្អជាង Juventus​ និងបង្កើតឱ្យកាសជាបន្តបន្ទាប់ ប៉ុន្ដែមិនអាចរកគ្រាប់បាល់បានរហូតដល់នាទី ៦៧ នៅពេលដែលកីឡាករអាយុ ១៩ ឆ្នាំនឹងជាប្រធាក្រុម Ajax កីឡាករ De Ligt រកបានគ្រាប់បាល់ជាមួយការប្រើក្បាលដ៍អស្ចារ្យដោយនាំមុខក្នុងលទ្ធិផល ១-២។ បន្ទាប់ពីរក្រុមភ្ញៀវបើកការនាំមុខ Juventus ត្រូវរកអោយបានពីរគ្រាប់ ប៉ុន្ដែដោយមិនអាចគ្រប់គ្រងការប្រកួតនេះទល់នឹងក្រុមដ៍ស្វាហាប់ Ajax ឡើយ។

ពេលនេះ Ajax បានទម្លាក់ Real Madrid និង Juventus ក្នុងរដូវកាលនេះ។ ពួកគេអាចនឹងត្រូវប្រឈមមុខទល់នឹងក្រុមណាមួយនៃក្រុម Tottenham ឬក៍ Manchester City ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសម្រាប់ការប្រជែងក្នុងពានរង្វាន់ Champions League នៅវគ្គផ្ដាច់ព្រ័ត្រ។

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long