Barcelona ត្រៀមខ្លួនរួចរាល់ក្នុងការចំណាយលុយ ៧៨ លានដុល្លារសម្រាប់ខ្សែការពារ Ajax

ប្រធានក្រុម Ajax កីឡាករ Mattijs de Ligt ត្រូវបានផ្សាភ្ជាប់ក្នុងការផ្លាស់ប្តូរទៅកាន់ក្លឹប Barcelona ។ ខ្សែការពាររូបនេះបានសម្រេចខ្លួនឯងរួចរាល់ហើយថាចង់ផ្លាស់ទៅក្លឹប Barcelona ដោយចូលរួមជាមួយមិត្តរួមក្រុម Frenkie de Jong ។ យោងទៅតាមវិទ្យុ Catalunya បាននិយាយថាក្លឹប Barcelona បានត្រៀមខ្លួនចំណាយប្រាក់យ៉ាងច្រើនសំរាប់ខ្សែការពារវ័យក្មេងនេះ ។

កាលពីខែកុម្ភៈប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានប្រកាសថា Ajax នឹងត្រូវការប្រាក់ប្រហែល ៧៥លានដុល្លារសម្រាប់ De Ligt ។ ក្លឹប Barcelona ដែលបានចំណាយប្រាក់ចំនួន ៩៥ លានដុល្លាររួចទៅហើយសម្រាប់ de Jong ពីក្រុម Ajax ហើយ Barcelona បានត្រៀមលក្ខណៈរួចជាស្រេចក្នុងការចំណាយប្រាក់ជាច្រើនលើកទី ២ សម្រាប់ក្លឹប De Ligt ។

Catalunya Radio និយាយថា Barca ចង់ចំណាយប្រាក់ចំនួន ៧៨ លានដុល្លារសម្រាប់ De Ligt ។ យោងទៅតាមពាក្យចចាមអារ៉ាមបាននិយាយគ្រួសារគេនិងអ្នក Sponsor ទាំងអស់បានរំពឹងថាខ្សែការពាររូបនេះនឹងផ្ទេរទៅកាន់ក្លឹប Barca ខណៈដែល De Ligt ក៏ចូលចិត្តក្លឹបនេះផងនោះ ។

De Ligt នៅតែមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ នៅ Ajax និងលេងបាន ១០២ ប្រកួតសម្រាប់ក្លឹបនឹងរកបាន ១០ គ្រាប់និងបញ្ជូនបាន ៥ ដង។

ពត៌មានថ្មីៗ

Solskjaer ខឹងសម្បារយ៉ាងខ្លាំងក្រោយពីចាញ់ក្នុង FA Cup
Chelsea បានច្រានចោលសំណើរលើកដំបូងរបស់ក្រុម Real Madrid សម្រាប់ខ្សែប្រយុទ្ធ Eden Hazard
FootballCityKH.com គ្រាប់បាល់ល្អនៅចុងសប្តាហ៍នេះ Lionel Messi
Fantasy Football សប្តាហ៍ទី ៣១
ទស្សនាគ្រាប់បាល់ Free-Kick ល្អទាំងបីប្រចាំសបា្តហ៍
Di Maria ជួយ PSG ឈ្នះក្នុងជំនួប Le Classique
Inter ឈ្នះក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជំនួប Milan derby
Beckham ព្យាយាមបំពេញក្រុមក្តីសុបិន្តរបស់ខ្លួនជាមួយ Ronaldo និង Messi
អ្នកចាំទី Ospina របស់ក្រុម Napoli បានដួលនៅក្នុងការប្រកួតហើយត្រូវសម្រាកនៅមន្ទីរពេទ្យ
មិនគួរឱ្យជឿ: Messi ស៊ុត hat-trick និងទទួលការសសើរសំណាក់អ្នកគាំទ្រក្រុម Real Betis
Liverpool ឈ្នះឡើងមកលេខ ១ ខណៈ Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton
Messi រកបាន Hat-trick ជួយ Barcelona ឈ្នះក្នុងសប្តាហ៍ទី ២៨ នេះ
គ្មាន CR7 Juventus៖ ចាញ់ការប្រកួតជាលើកដំបូងក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A សម្រាប់រដូវកាលនេះ
មិនមានវត្តមាន CR7 ៖ អ្នកគាំទ្រ Juventus និង Genoa ទាមទារការទឹកប្រាក់របស់ពួកគេ ត្រឡប់មកវិញ
គួរដាក់ចំណងជើងថាយ៉ាងមិច? បើអាប៉ិនេះមើលទៅដូចជាខឹងខ្លាំងណាស់!