Barcelona នឹងចុះកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធក្លឹប Eintracht Frankfurt

ខ្សែប្រយុទ្ធរបស់ក្លឹប Eintracht Frankfurt កីឡករ Luka Jovic ដែលបច្ចុប្បន្នជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Bundesliga បានយល់ព្រមដើម្បីចូលរួមជាមួយក្លឹប Barcelona


Marca បានដកស្រង់របាយការណ៍មួយនៅ Frankfurter Allgemeine ថាក្លឹប Blaugrana និងកីឡាកររូបនេះបានណាត់កន្លែងសម្រាប់ពិភាក្សាលើកិច្ចព្រមព្រៀងមួយទោះបីជាមិនទាន់មានកិច្ចព្រមព្រៀងជាមួយក្លឹបអាល្លឺម៉ង់ក៏ដោយ។

ខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីរូបនេះបានស៊ុតចូល ១៤ គ្រាប់ក្នុង ១៥ ប្រកួតនៅរដូវកាលនេះច្រើនជាងកីឡាករដទៃទៀតក្នុងក្របខ័ណ្ឌ Bundesliga ខណៈរូបគេបានស៊ុតបាល់បញ្ចូលទីបាន ៥ គ្រាប់នៅក្នុងក្របខ័ណ្ឌ Europa League ផងដែរ។

កីឡាករវ័យ ២១ ឆ្នាំរូបនេះបានចូលរួមជាមួយក្លឹប Frankfurt ពីក្លឹប Benfica នៅឆ្នាំ ២០១៧ ហើយបានចាប់ផ្តើមអាជីពដំបូងរបស់គាត់នៅក្លឹបយក្សស៊ែប៊ី Crvena Zvezda ហើយឥឡូវនេះរូបកំពុងតែត្រូវបានចាប់អារម្មណ៍ដោយក្លឹបយក្សកាតាឡាន។

Jovic ក៏ត្រូវបានការចាប់អារម្មណ៍ពីក្លឹបធំៗ ២ ទៀតផងដែរគឺក្លឹប Liverpool និងក្លឹប Bayern Munich

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច