Barcelona អាចទម្លាក់ lyon បានដែរឬទេនៅទឹកដី Camp Nou !

Barcelona នឹងត្រូវធ្វើការប្រកួតជើងទី ២ ក្នុងពានរង្វាន់ UEFA Champions League វគ្គ ១៦ ក្រុមចុងក្រោយជាមួយក្រុម lyon ។ ការប្រកួតនៅកីឡាដ្ឋាន Camp Nou នៅវេលាម៉ោង ៣:០០ ទៀបភ្លឺក្រុមទាំងពីរនឹងដឹងលទ្ធផលក្នុងយប់នេះថាក្រុមមួយណាអាចឡើងទៅវគ្គ ៨ ក្រុមចុងក្រោយក្នុងពានរង្វាន់ Champions League នេះ ។



លទ្ធផលជើងទី ១ ក្រុមទាំងពីរបានត្រឹម ០-០ ក្នុងការប្រកួតនៅទឹកដី lyon ។ Barcelona ព្យាយាមវាយសម្រុកជាខ្លាំងតែមិនមានសំណាងរកបានគ្រាប់បាល់សោះ ។ ក្នុងជើងទី ២ នេះក្រុម Barcelona ហាក់ដូចជាមានប្រៀបដោយសារការប្រកួតនៅទឹកដីខ្លួន ។

ប្រវត្តិជួបគ្នារវាងក្រុម Barcelona និងក្រុម lyon ក្នុងពានរង្វាន់ Champions League នេះក្រុម Barca ឈ្នះ ៤ ស្មើ ៣ ប្រកួតក្នុងប្រវត្តិជួបគ្នា ៧ ប្រកួត ។ ក្នុងការប្រកួតនៅយប់នេះក្រុមរបស់អ្នកចាត់ការ Ernesto Valverde មិនសូវជាមានការអវត្តមានកីឡាករនោះទេចំណែកឯក្រុម lyon ក៏មិនមានបញ្ហារដូចគ្នាដែរ ។

ជម្រើស ១១ នាក់ដំបូងរបស់ក្រុម Barcelona អាចនឹង ៖ អ្នកចាំទី Ter Stegen; ខ្សែការពារ Semedo, Pique, Lenglet, Alba; ខ្សែបម្រើ Busquets, Rakitic, Arthur; ខ្សែប្រយុទ្ធ Dembele, L Suarez, Messi  ។

ជម្រើស ១១ នាក់ដំបូងរបស់ Lyon អាចនឹង ៖ អ្នកចាំទី Lopes; ខ្សែការពារ Dubois, Marcelo, Denayer, Mendy; ខ្សែបម្រើ Ndombele, Aouar, Tousart; ខ្សែប្រយុទ្ធ Fekir, Dembele, Depay ។

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ Robben អបអរជ័យជម្នះរបស់ Bayern Munich ដោយយកស្រាបៀចាក់លើក្បាលអ្នកចាត់ការរបស់ខ្លួន
ទស្សនា ៖ Ribery និង Robben ជូនកាដូរគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់ការលាអ្នកគាំទ្រ
Bayern Munich គ្រងជើងឯកអាល្លឺម៉ង់! លើកពាន ៦ រដូវកាលជាប់ៗគ្នា
Manchester City បំបាក់ Watford យ៉ាងចាស់ដៃលើកពាន FA Cup!
Man City អាចសាងប្រវត្តិសាស្រ្តលើកពាន ៤ ក្នុងមួយរដូវកាលបានអត់នៅរាត្រីនេះ
Guardiola បានប្រាប់អ្នកគាំទ្រ Barca កុំឱ្យព្រួយបារម្ភ ៖ យើងមិនអាចមានលទ្ធភាពទិញគាត់បានទេ
អ្នកគាំទ្រក្លឹបរបស់ក្រុម Portsmouth លួចរុញនិងវាយទៅលើកីឡាករ Sunderland ក្នុងកំឡុងពេលប្រកួត!
Allegri និយាយថាអ្នកចាត់ថ្មីដែលអស្ចារ្យនឹងមកជំនួសគាត់
ព័ត៌មានសំខាន់ពីក្លឹប Juventus: CR7 ទទួលបានអ្នកចាត់ការទូទៅថ្មីខណៈដែល Allegri បានចាកចេញពីក្លឹប
ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ
Man United កំពុងសម្លឹងមើលអ្នកចាំទីថ្មីមកជំនួស De Gea
UEFA បន្តការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុម Man City អាចនឹងជាប់បម្រាប់
Man United ប្រកាសនឹងចំណាយលុយដ៏ច្រើននៅរដូវក្តៅនេះ
ទស្សនា ៖ ការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទី Alisson Becker រដូវកាលនេះ
Dani Alves បដិសេធកុងត្រាថ្មីជាមួយ PSG អាចនឹងផ្លាស់មក Premier League