Champions League៖ ការវិភាគ As Roma vs Porto ស្ថិតិ និងការទស្សទាយ

AS Roma បានយកឈ្នះ ៥ ប្រកួតក្នុងចំណោម ៨ ប្រកួតរបស់ខ្លួនកន្លងមក ប៉ុន្ដែក្រុមរបស់ លោក Eusebio Di Francesco មិនអាចយកឈ្នះ ៣ ប្រកួតក្នុង ៤ ប្រកួតចុងក្រោយស្រប ពេលដែល FC Porto មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយក្នុងរយៈពេលជាច្រើនខែមក នេះ។

Porto ចាញ់ក្នុងការប្រកួតចុងក្រោយនៅថ្ងៃទី ៧ ខែតុលា ក្នុងដី Benfica និងចាប់តាំងពីពួក គេបានយកឈ្នះ ២២ នៃ ២៥ ប្រកួត។ បើក្រឡេកទៅមើលការប្រកួតក្នុងរាត្រីនេះនៅម៉ោង ៣:០០ ទាបភ្លឺចំពោះស្ថិតិមួយចំនួនពីស្ថាប័នស្ថិតិ Opta ដូចខាងក្រោម៖

 

  • AS Roma មិនធ្លាប់យកឈ្នះលើ Porto ក្នុងការប្រកួតនៅពានរង្វាន់ទ្វីបអឺរ៉ុបឡើយ ដោយស្មើ ២ និងចាញ់​ ២ លើក។ ក្លឹបអ៊ីតាលីត្រូវបាន Porto ទម្លាក់ក្នុងឆ្នាំ ២០១៦ នៅ ពេលដែលក្រុមទាំងពីរជួបគ្នាក្នុងវគ្គជម្រុះ Champions League។ ហើយពួកគេត្រូវ ធ្លាក់ចេញពីការកួតនៅជុំទីពីរនៃពានរង្វាន់ Europa Cup ២ រដូវកាល ១៩៨១-១៩៨២ ដោយសារ Porto។
  • FC Porto ចាញ់ ៦ ប្រកួតក្នុង ៧ ប្រកួតក្នុងផ្ទះទល់នឹងក្លឹបមកពីអ៊ីតាលីនៃពានរង្វាន់ Champions League។ ជ័យជំនះរបស់ពួកគេចុងក្រោយក្នុងប្រកួតទល់នឹង AC Milan ក្នុងខែ កញ្ញា ឆ្នាំ ១៩៩៦ នៅពេលដែលពួកគេយកឈ្នះ ៣-២។
  • Edin Dzeko រកបាន ៨ គ្រាប់ក្នុង ៥ ប្រកួតចុងក្រោយនៅ Champions League ក្នុង កីឡាដ្ឋាន Stadio Olimpico។ ខ្សែប្រយុទ្ធឆ្នើមរបស់ Roma​ ពេលនេះរូបគេរកបាន គ្រាប់បាល់សរុប ១៥ គ្រាប់ក្នុងការប្រកួតនៅ Champions League អោយ Roma និង ពេលនេះរូបគេរកបាន ២ គ្រាប់ក្រៅដីដោយអាចបំបែកកំណត់ត្រាវីរៈបុរសអ៊ីតាលី Totti។
  • ចាប់តាំងពីឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០០៤-២០០៥ FC Porto អាចឡើងដល់វគ្គ ៨ ក្រុមចុងក្រោយតែពីរលើកប៉ុណ្ណោះគឺក្នុងរដូវកាល ២០០៨-២០០៩ និង ២០១៤-២០១៥។
  • Porto បានយកឈ្នះក្នុង ៥ ប្រកួតរបស់ខ្លួនចុងក្រោយនៅ Champions League និងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយក្នុងប្រកួតក្នុងពូល។
  • ក្នុងការប្រកួតក្នុងពានរង្វាន់ Champions League នៅរដូវកាលនេះរបស់ FC Porto មានបាល់ពិន័យសរុប ៨ លើក។ ៤​ លើកសម្រាប់ Porto និង ៤ លើករបស់គូប្រកួត។ ដែលចំនួននេះច្រើនជាងក្រុមផ្សេងៗ ២ ដង។
  • ១១ គ្រាប់របស់ AS Roma រកបានដោយស៊ុតបញ្ចូលទីក្នុងចម្ងាយ ១៦ ម៉ែត្រ។ Bayern Munich និង Liverpool នឹងក្រុមផ្សេងក្រៅពីក្រុមទាំងពីរក្នុងពានរង្វាន់ Champions League មិនទាន់អាចរកគ្រាប់បាល់ក្នុងចម្ងាយ ១៦ ម៉ែត្របាននៅឡើយ។

ការទស្សទាយរបស់យើង

FootballCityKH.com ជឿជាក់ថាក្រុមទាំងពីរខ្លាំងដូចគ្នា ដោយ ​Porto មានកីឡាករដែលមាន គុណភាព ប៉ុន្ដែ Roma មានកីឡាករដែលមានបទពិសោធន៍ និងកីឡាករខ្លះពោរពេញដោយ ទេព្យកោសលក្នុងក្រុមរបស់ពួកគេ។

យើងសូមធ្វើការទស្សទាយថាក្រុមម្ចាស់ផ្ទះ Roma នឹងបង្កការលំបាកច្រើនដល់ក្រុមភ្ញៀវ និង អាចយកឈ្នះក្នុងលទ្ធិផល ២-១។

 

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long