Champions League៖ ការវិភាគ Man United vs PSG ស្ថិតិ និងការទស្សទាយ

ការប្រកួតនៅ Champions League រវាង Man United និង PSG មិនទាន់មានពេល វេលាប្រសើរជាងក្នុងការប្រកួតនៅរាត្រីនេះឡើយ។ Man United ពិតជាធ្វើបានយ៉ាងភ្ញាក់ ផ្អើលចាប់តាំងពី Solskjaer ចូលកាន់ដំណែង និងមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុង ១១ ប្រកួត នៅឡើយក្នុងពេលនេះ។ នៅ ១១ ប្រកួតមុនរបស់ PSG ពួកគេឈ្នះ​ ៩ និងចាញ់ ២ ប្រកួត។ បើក្រឡេកទៅមើលស្ថិតិពីស្ថាប័ Opta ក្នុងការប្រកួតនៅរាត្រីនេះ និងជាការទស្សទាយរបស់ យើងក្នុងការប្រកួតនៅម៉ោង ៣:០០ ទាបភ្លឺ៖

 

  • នេះជាការប្រកួតផ្លូវការលើកដំបូងរវាងបីសាចក្រុហម Manchester United និង PSG។ ៤ នៃជំនួប ៥ លើករវាងក្រុមមកពីអង់គ្លេស និងបារាំង ក្នុងពានរង្វាន់ Champions League លទ្ធិផលឈ្នះគឺបារាំង។
  • គ្មានក្រុមណាមួយមកពីបារាំងយកឈ្នះលើ Manchester United ក្នុងប្រកួតក្រៅដីបាន នោះទេ ដោយស្មើ ៤ និងចាញ់ ១០ លើក។ ក្នុងពានរង្វាន់ Champions League មាន ក្រុមតែពីរប៉ុណ្ណោះដែលអាចគេចផុតពីបរាជ័យក្នុងដីរបស់ទីក្រុង Manchester ក្រុម ទាំងនេះមាន AS Monaco ក្នុងខែ មីនា ឆ្នាំ ១៩៩៨ (លទ្ធិផល ១-១) និង Lille ក្នុងខែ តុលា ឆ្នាំ ២០០៥ (លទ្ធិផល ០-០)។
  • PSG យកឈ្នះបានតែមួយលើកប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតក្រៅដីរបស់ខ្លួនទល់ នឹងក្រុមអង់គ្លេសក្នុងគ្រប់ការប្រកួត ស្មើ ៤ និងចាញ់ ៥ លើក។ ជ័យជំនះមួយលើក ចុងក្រោយក្នុងការប្រកួតទល់នឹង Chelsea កើតឡើងក្នុងខែ មីនា ឆ្នាំ ២០១៦ ក្នុង លទ្ធិផល ១-២។
  • Man United ឈ្នះតែមួយលើកប៉ុណ្ណោះក្នុងវគ្គជម្រុះ ៩ ប្រកួតចុងក្រោយក្នុងពានរង្វាន់ Champions League។ ស្មើ ៣ និងចាញ់ ៥​ លើក។ ជ័យជំនះមួយលើកកើតឡើងក្នុង ការប្រកួតទល់នឹង Olympiacos ក្នុងខែ មីនា ឆ្នាំ ២០១៤។
  • PSG ឆ្លងផុតវគ្គជម្រុះជាលើកទី ៧ ជាប់ៗគ្នានៃពានរង្វាន់ Champions League។ ក្រុមដែលឡើងមកដល់វគ្គនេះច្រើនជាងគេគឺ Real Madrid (២២ លើក), Barcelona (១៥ លើក) និង Bayern Munich (១១ លើក)។
  • PSG មិនដែលឆ្លងផុតវគ្គ ៨ ក្រុមចុងក្រោយឡើយក្នុងពានរង្វាន់ Champions League។
  • គ្មានក្លឹបផ្សេងណាអាចរកគ្រាប់បាល់បានច្រើនជាង PSG ក្នុងវគ្គចែកពួលនៃពានរង្វាន់ Champions League ឡើយ។ PSG រកបានគ្រាប់បាល់សរុប ១៧ គ្រាប់ក្នុង ៦ ប្រកួត។
  • ៥៧ ភាគរយនៃគ្រាប់បាល់របស់ Man United ដែលរកបានគឺបន្ទាប់ពីចំណាយពេល ៨៥ នាទី (នៅក្រោមការដឹកនាំរបស់ Mourinho)។

ការទស្សទាយរបស់យើង

FootballCityKH.com ជឿជាក់ថាឱកាសឡើងទៅវគ្គបន្ទាប់របស់ Man United មានច្រើន ប៉ុន្ដែដោយសារតែ PSG ត្រូវអវត្តមាន Neymar, Cavani និងខ្សែការពារស្លាបស្ដាំ Mounier។ ស្របពេលនាពេលបច្ចុប្បន្ន Man United កំពង់បន្តឈ្នះ ឯ PSG ទើបតែរងបរាជ័យក្នុង​ពេល ថ្មីៗនេះ។

យើងរំពឹងថាក្នុងការប្រកួតរវាងក្រុមទាំងពីរនឹងចាប់ផ្ដើមដោយការវាយសម្រុក។ ខ្សែការពារ របស់ Man United នៅមានចំណុចខ្សោយជាច្រើន ប៉ុន្ដែ De Gea បានបង្ហាញពីសមត្ថភាព អ្នកចាំទីកម្រិតពិភពលោក និងបានជួយសង្គ្រោះក្រុមជាច្រើនលើក។

យើងធ្វើការទស្សទាយថា ៣-២ ជ័យជំននឹងបានលើ Man United។

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long