Guardiola ផ្តួល Pochettino និង Klopp ឈ្នះពានរង្វាន់អ្នកចាត់ល្អប្រចាំឆ្នាំនៅ Premier League

លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បានផ្តួលអ្នកចាត់ Jurgen Klopp ដើម្បីឈ្នះពានជាលើកទី ២ ក្នុងរយៈពេលតែ ៣ ថ្ងៃដោយបានឈ្នះពានរង្វាន់អ្នកចាត់ការល្អប្រចាំឆ្នាំនៅ Premier League ។



ដោយបានឈ្នះពានរង្វាន់ League Cup កាលពីដើមរដូវកាលនេះលោក Guardiola អាចនឹងឈ្នះពានក្នុងស្រុកទាំងបីលើកដំបូងក្នុងមួយរដូវកាលប្រសិនជា Man city អាចយកឈ្នះក្រុម Watford នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នៅឯកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍។

Guardiola បានឈរនៅលើនៅអ្នកចាត់ការ Jurgen Klopp របស់​   Liverpoo  និងអ្នកចាត់ការរបស់ Tottenham លោក Mauricio Pochettino ដែលពួកគេទាំងពីរសុទ្ធតែបានដឹកនាំក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ចំនែកឯអ្នកចាត់ការ Nuno Espirito Santo នៃក្រុម Wolves ដែលបានដឹកនាំក្រុមបញ្ចប់ត្រឹមចំណាត់លេខ ៧ នៅក្នុងរដូវកាលដំបូងរបស់ពួកគេបានស្ថិតនៅចំណាត់កំពូលទាំង ៥ ផងដែរ ។

ថ្លែងនៅពិធីអាហារពេលល្ងាចលោក Guardiola បាននិយាយថា “ខ្ញុំចង់ចែករំលែកពានរង្វាន់មួយនេះទៅចំពោះកីឡាកររបស់ខ្ញុំទាំងអស់ពីព្រោះពួកគេខំប្រឹងប្រែងខ្លាំងណាស់នៃអ្វីៗគ្រប់យ៉ាងហើយចំពោះបុគ្គលិករបស់ខ្ញុំព្រោះពួកគាត់បានជួយខ្ញុំច្រើនណាស់ ។ “ផងដែរសម្រាប់គ្រប់គ្រូបង្វឹកទាំងអស់នៅក្នុងក្របខ័ណ្ឌ Premier League ជាពិសេសលោក Jurgen Klopp – គាត់គឺជាគូប្រជែងមិនគួរឱ្យជឿដែលត្រូវប្រឈមមុខរហូតដល់ចប់ការប្រកួត។

គ្រូបង្វឹក Sheffield United លោក Chris Wilder បានទទួលពានរង្វាន់ LMA Championship ក្រោយពីបានដឹកនាំក្លឹបត្រឡប់មកវិញនៅក្នុងក្របខ័ណ្ឌ Premier League ដែលជាអ្នកឈរនៅពីក្រោយក្រុម Norwich ក្នុងក្របខ័ណ្ឌ Championship ។

Loading...

ពត៌មានថ្មីៗ

Messi បន្ថែម ២ គ្រាប់ប្រកួតចុងក្រោយជាមួយ Eibar សង្ឃឹមខ្ពស់ក្នុងការឈ្នះស្បែកជើងមាសទ្វីអឺរ៉ុបលើកទី ៦
ទស្សនា ៖ Robben អបអរជ័យជម្នះរបស់ Bayern Munich ដោយយកស្រាបៀចាក់លើក្បាលអ្នកចាត់ការរបស់ខ្លួន
ទស្សនា ៖ Ribery និង Robben ជូនកាដូរគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់ការលាអ្នកគាំទ្រ
Bayern Munich គ្រងជើងឯកអាល្លឺម៉ង់! លើកពាន ៦ រដូវកាលជាប់ៗគ្នា
Manchester City បំបាក់ Watford យ៉ាងចាស់ដៃលើកពាន FA Cup!
Man City អាចសាងប្រវត្តិសាស្រ្តលើកពាន ៤ ក្នុងមួយរដូវកាលបានអត់នៅរាត្រីនេះ
Guardiola បានប្រាប់អ្នកគាំទ្រ Barca កុំឱ្យព្រួយបារម្ភ ៖ យើងមិនអាចមានលទ្ធភាពទិញគាត់បានទេ
អ្នកគាំទ្រក្លឹបរបស់ក្រុម Portsmouth លួចរុញនិងវាយទៅលើកីឡាករ Sunderland ក្នុងកំឡុងពេលប្រកួត!
Allegri និយាយថាអ្នកចាត់ថ្មីដែលអស្ចារ្យនឹងមកជំនួសគាត់
ព័ត៌មានសំខាន់ពីក្លឹប Juventus: CR7 ទទួលបានអ្នកចាត់ការទូទៅថ្មីខណៈដែល Allegri បានចាកចេញពីក្លឹប
ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ
Man United កំពុងសម្លឹងមើលអ្នកចាំទីថ្មីមកជំនួស De Gea
UEFA បន្តការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុម Man City អាចនឹងជាប់បម្រាប់
Man United ប្រកាសនឹងចំណាយលុយដ៏ច្រើននៅរដូវក្តៅនេះ
ទស្សនា ៖ ការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទី Alisson Becker រដូវកាលនេះ