Juventus ឈ្នះយប់មិញ Ronaldo បន្តរឈរនៅ Top Scorer

Juventus បានប្រកួតយកឈ្នះលើក្រុម Sassuolo ដោយលទ្ធផល ០-៣ ក្នុងការប្រកួតពានរង្វាន់លីគកំពូលអ៊ីតាលីយប់មិញនេះ ។ Ronaldo បន្តឈរនៅលើគេក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Serie A ដោយរកបាន ១៨ គ្រាប់ ។

ក្នុងការប្រកួតនេះក្រុមទាំងមានស្ថិតិគ្រប់គ្រងបាល់ប្រហាក់ប្រហែលគា្នដោយក្រុមម្ចាស់ផ្ទះ Sassuolo គ្រប់គ្រងបាន ៤៩% និងក្រុមភ្ញៀវ Juventus បាន​៥១% ។ នៅនាទីទី ២៣ ក្រុម Juventus បានធ្វើការនាំមុខមុនដោយគ្រាប់បាល់បញ្ចូលទីរបស់កីឡាករខ្សែបម្រើ Khedira ចប់ការប្រកួតតង់ទី១បានបញ្ចប់ត្រឹមលទ្ធផល ០-១ ។

 

ក្នុងតង់ទី ២ ក្រុមរបស់អ្នកចាត់ការលោក Allegri បានរកបន្ថែមគ្រាប់បាល់បាន ២ គ្រាប់ទៀតដោយមួយរកបានដោយកំពូលខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមកីឡាករ Cristiano Ronaldo នៅនាទីទី ៧០ ហើយមួយគ្រាប់ទៀតធ្វើបានសម្រេចដោយអតីតខ្សែបម្រើរបស់ហង្សក្រហម Liverpool កីឡាករ Emre Can នៅនាទីទី ៨៦ ។

 

បច្ចុប្បន្នក្រុម Juventus បន្តកាន់កាប់កំពូលតារាងដោយមាន ៦៣ ពិន្ទុនាំមុខក្រុមចំណាត់ថ្នាក់លេខ ២ Napoli ១១ ពិន្ទុ ។

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long