Lionel Messi និង Cristiano Ronaldo មានប្រាក់ខ្ពស់ជាងគេក្នុងចំណោមកីឡាករនៅទ្វីអឺរ៉ុប

កំពូលតារាបាល់ទាត់របស់ក្លឹប Barcelona កីឡាករ Lionel Messi មានប្រាក់ខែខ្ពស់ជាងគេក្នុងចំណោមកីឡាករបាល់ទាត់នៅទ្វីបអឺរ៉ុបហើយប្រាក់ខែរបស់គាត់បានជិតទ្វេដងនៃប្រាក់ខែរបស់កីឡាករ Cristiano Ronaldo មុននឹងការកាត់ពន្ធ ខណៈ Antoine Griezmann ជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងបញ្ជីឈ្មោះនោះ ។

កាសែតបារាំង Sam McEvoy MailOnline បានចេញផ្សាយរបាយការណ៍ប្រាក់ខែខ្ពស់ៗប្រចាំខែរបស់កីឡាបាល់ទាត់ក្នុទ្វីបអឺរ៉ុបមុនពេលបង់ពន្ធ ។ Messi រកបាន ៩,៤ លានដុល្លារក្នុងមួយខែខណៈខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹប Juventus តាមពីក្រោយនៅចំណាត់ថ្នាក់លេខ ២ មានចំនួន ៥,៣ លានដុល្លារក្នុងមួយខែ។

ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid  កីឡាករ Griezmann គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៥ នាក់ដែលនៅក្នុង La Liga និងបានស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដែលមាន ៣,៧៥ លានដុល្លារក្នុងមួយខែ ។ ខណៈខ្សែប្រយុទ្ធ Luis Suarez និង Neymar របស់ក្លឹប Paris Saint-Germain បានស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ ដែរដោយ Neymar មាន ៣,៤៩ លានដុល្លារ និង​ Luis Suarez មាន ៣,២៣ លានដុល្លារក្នុងមួយខែ ។

ខាងក្រោមនេះជាចំណាត់ថ្នាក់ប្រាក់ខែខ្ពស់បំផុត ១០ នាក់ក្នុងចំណោមកីឡាករនៅទ្វីអឺរ៉ុប​៖

១  – Lionel Messi (Barcelona): ៩,៤ លានដុល្លារ

២  – Cristiano Ronaldo (Juventus): ៥,៣ លានដុល្លារ

៣ – Antoine Griezmann (Atletico Madrid): ៣,៧៥ លានដុល្លារ

៤ – Neymar (PSG): ៤,៤៩ លានដុល្លារ

៥  – Luis Suarez (Barcelona): ៣,២៣ លានដុល្លារ

៦ – Gareth Bale (Real Madrid): ២,៨៤ លានដុល្លារ

៧ – Philippe Coutinho (Barcelona):  ២,៥៩ លានដុល្លារ

៨ – Alexis Sanchez (Manchester United): ២,៥៩ លានដុល្លារ

៩ – Kylian Mbappe (PSG): ១,៩៤ លានដុល្លារ

១០ – Mesut Ozil (Arsenal): ១,៨១ លានដុល្លារ

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long