Liverpool ឈ្នះឡើងមកលេខ ១ ខណៈ Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton

Liverpool បានយកឈ្នះលើក្រុម Fulham ដោយលទ្ធផល ១-២ ក្នុងការប្រកួតពានរង្វាន់ Premier League សប្តាហ៍ទី ៣១ នេះខណៈដែល Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton ដោយលទ្ធផល ២-០ ។

Sadio Mané ជាអ្នករកបានគ្រាប់ដំបូងសម្រាប់ក្រុមហង្សក្រហម Liverpool នៅនាទីទី ២៦ ខណៈគ្រាប់ទី ២ រកបានដោយកីឡាករ Milner ដែលជាគ្រាប់បាល់ប៉េណាល់ទី ។ មួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Babel នៅនាទីទី ៧៤ ។

ចំណែកឯក្រុម Everton ឈ្នះលើក្រុមតោខៀវ Chelsea ពីរគ្រាប់នៅនាទីទី ៤៩ និង ៧២ ដែលជាគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Richarlison និងកីឡាករ Sigurðsson ។ Chelsea ទោះបីមានកីឡាករនៅគ្រប់ជើងល្អប៉ន្តែមិនអាចរកគ្រាប់បាល់បានសូម្បីតែមួយគ្រាប់ ។

បច្ចុប្បន្នក្រុម Liverpool ស្ថិតនៅកំពូលតារាង Premier League ដោយមាន ៧៦ ពិន្ទុនាំមុខក្រុមចំណាត់ថា្នក់លេខ ២ Man City ២ ពិន្ទុ ។ Chelsea ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ដោយ ៥៧ ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ ៥ Man U ១​ពិន្ទុ ។

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long