Liverpool ស្លុតចិត្តបន្ទាប់ពី UEFA ប្រកាសឈ្មោះអាជ្ញាកណ្ដាលនៅវគ្គផ្ដាច់ព្រ័ត្រ CL

UEFA បាន​ប្រកាសតែងតាំង​ឲ្យ​លោក Damir Skomina គឺ​ជា​អាជ្ញាកណ្ដាល​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ដែលក្រុម Liverpool ត្រូវប្រកួតជាមួយ Spurs នៅ​ថ្ងៃ​ទី ២ ​មិថុនា​ខាង​មុខ​នេះ។



វាអាច​ជា​ដំណឹង​ដ៏​អាក្រក់​សម្រាប់ក្រុម Liverpool ​ព្រោះ ៥ ប្រកួត​របស់ពួកគេដែល​ធ្លាប់​ដឹកនាំ​ដោយ​អាជ្ញាកណ្ដាល​សញ្ជាតិ​ស្លូវ៉ានី​រូប​នេះ​គឺ​ហង្ស​ចាញ់ ៤ ឈ្នះ ១ ប្រកួត​គត់និងរកគ្រាប់បាល់បានតែមួយគ្រាប់គត់ចាប់​តាំង​ពី​ឆ្នាំ ២០០៩។

ក្នុងការប្រកួតដែលចាញ់នោះហង្សក្រហមបានចាញ់ Fiorentina នៅ​ដី Anfield ហើយ​រាប់​ដល់ ៦ ឆ្នាំ​បន្ទាប់​មក​ចាញ់ Besiktas និង​ចាញ់ Villarreal រហូត​ដល់​រដូវ​កាល​មុន​នេះ​ពេល​ប៉ះ AS Roma នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​ជើង​ទី ២ ក៏​ហង្ស​ចាញ់​ដូច​គ្នា។

លើកលែង​តែ​មួយ​ប្រកួត​គត់​ពេល​ប៉ះ Napoli ​នា​រដូវ​កាល​ ២០១៨/១៩ ក្រោម​ការ​ចាត់ចែង​ដោយ​លោក Skomina ក្រុម​របស់​លោក Klopp បំបែក​សំណាញ់​ទី​បាន​មួយ​គ្រាប់ ដោយ​ការ​ស៊ុត​របស់ Mohamed Salah។ តែនេះគ្រាន់តែជាការវិភាគមើលប៉ុណ្ណោះទោះជាយ៉ាងលទ្ធផលពិតប្រាកដនឹងដឹងបន្ទាប់ពីការប្រកួតបានបញ្ចប់ ។

Loading...

ពត៌មានថ្មីៗ

Messi បន្ថែម ២ គ្រាប់ប្រកួតចុងក្រោយជាមួយ Eibar សង្ឃឹមខ្ពស់ក្នុងការឈ្នះស្បែកជើងមាសទ្វីអឺរ៉ុបលើកទី ៦
ទស្សនា ៖ Robben អបអរជ័យជម្នះរបស់ Bayern Munich ដោយយកស្រាបៀចាក់លើក្បាលអ្នកចាត់ការរបស់ខ្លួន
ទស្សនា ៖ Ribery និង Robben ជូនកាដូរគ្រាប់បាល់ដ៏អស្ចារ្យសម្រាប់ការលាអ្នកគាំទ្រ
Bayern Munich គ្រងជើងឯកអាល្លឺម៉ង់! លើកពាន ៦ រដូវកាលជាប់ៗគ្នា
Manchester City បំបាក់ Watford យ៉ាងចាស់ដៃលើកពាន FA Cup!
Man City អាចសាងប្រវត្តិសាស្រ្តលើកពាន ៤ ក្នុងមួយរដូវកាលបានអត់នៅរាត្រីនេះ
Guardiola បានប្រាប់អ្នកគាំទ្រ Barca កុំឱ្យព្រួយបារម្ភ ៖ យើងមិនអាចមានលទ្ធភាពទិញគាត់បានទេ
អ្នកគាំទ្រក្លឹបរបស់ក្រុម Portsmouth លួចរុញនិងវាយទៅលើកីឡាករ Sunderland ក្នុងកំឡុងពេលប្រកួត!
Allegri និយាយថាអ្នកចាត់ថ្មីដែលអស្ចារ្យនឹងមកជំនួសគាត់
ព័ត៌មានសំខាន់ពីក្លឹប Juventus: CR7 ទទួលបានអ្នកចាត់ការទូទៅថ្មីខណៈដែល Allegri បានចាកចេញពីក្លឹប
ប្រកួតចុងក្រោយរបស់ Real Madrid រដូវកាលនេះជាប្រកួតចុងក្រោយសម្រាប់ Bale ផងដែរ
Man United កំពុងសម្លឹងមើលអ្នកចាំទីថ្មីមកជំនួស De Gea
UEFA បន្តការស៊ើបអង្កេតរបស់ពួកគេទៅលើក្រុម Man City អាចនឹងជាប់បម្រាប់
Man United ប្រកាសនឹងចំណាយលុយដ៏ច្រើននៅរដូវក្តៅនេះ
ទស្សនា ៖ ការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទី Alisson Becker រដូវកាលនេះ