ហង្សក្រហម Liverpool បានយកឈ្នះលើក្រុម Bayern Munich ដោយលទ្ធផល ១-៣ ក្នុងការប្រកួតជើងទី ២ ពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ។ កាលពីជើងទី ១ ក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផល ០-០ នៅទឹកដីរបស់ក្រុម Liverpool ។

ចាប់ផ្តើមការប្រកួតដំបូងក្រុមទាំងពីរហាក់ដូចមិនសូវជាសម្រុកគ្នាខ្លាំងឡើយលុះដល់នាទីទី ២៦ ក្រុមភ្ញៀវ Liverpool ក៏រកបានគ្រាប់ដំបូងរបស់ខ្លួនដែលជាគ្រាប់របស់កីឡាករខ្សែប្រយុទ្ធ Sadio Mané ។ បន្ទាប់ពីត្រូវគេនាំមុខមុន ០-១ ក្រុម Bayern Munich ក៏ព្យាយាមវាយសម្រុកវិញហើយក៏បានរកគ្រាប់បាល់តាមស្មើនៅនាទីទី ៣៩ តែជាគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Liverpool កីឡាករ Matip ។

ចូលដល់តង់ទី ២ ការប្រកួតរិតតែក្តៅគគុកទៅក្រុមទាំងពីរលេងសម្រុកយ៉ាងខ្លាំងខុសពីតង់ទី ១ ។ នៅនាទីទី ៦៩ ខ្សែការពារជម្រើសជាតិហូឡង់ van Dijk បានតែតមួយក្បាលរកគ្រាប់ទី ២ សម្រាប់ក្រុមលោក Klopp ហើយខ្សែប្រយុទ្ធ Sadio Mané ក៏រកបានគ្រាប់ទី ២ របស់គេនៅនាទីទី ៨៤ ដែលជាក្រុមទីជ័យជម្នះក្រៅទឹកដី ១-៣  ទៅលើក្រុម  Bayern Munich ។

ជ័យជម្នះនេះធ្វើឱ្យក្រុម Liverpool ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយក្នុងពានរង្វាន់ Champions League ។ គួរបញ្ជាក់ផងដែរក្រុម Liverpool គឺជាក្រុមមកពីលីគកំពូលអង់គ្លេសទី ៤ ដែលបានឡើងទៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Champions League រដូវកាលនេះបន្ទាប់ពីក្រុម Manchester United, Spurs  និង Manchester City ។

ពត៌មានថ្មីៗ

Solskjaer ខឹងសម្បារយ៉ាងខ្លាំងក្រោយពីចាញ់ក្នុង FA Cup
Chelsea បានច្រានចោលសំណើរលើកដំបូងរបស់ក្រុម Real Madrid សម្រាប់ខ្សែប្រយុទ្ធ Eden Hazard
FootballCityKH.com គ្រាប់បាល់ល្អនៅចុងសប្តាហ៍នេះ Lionel Messi
Fantasy Football សប្តាហ៍ទី ៣១
ទស្សនាគ្រាប់បាល់ Free-Kick ល្អទាំងបីប្រចាំសបា្តហ៍
Di Maria ជួយ PSG ឈ្នះក្នុងជំនួប Le Classique
Inter ឈ្នះក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជំនួប Milan derby
Beckham ព្យាយាមបំពេញក្រុមក្តីសុបិន្តរបស់ខ្លួនជាមួយ Ronaldo និង Messi
អ្នកចាំទី Ospina របស់ក្រុម Napoli បានដួលនៅក្នុងការប្រកួតហើយត្រូវសម្រាកនៅមន្ទីរពេទ្យ
មិនគួរឱ្យជឿ: Messi ស៊ុត hat-trick និងទទួលការសសើរសំណាក់អ្នកគាំទ្រក្រុម Real Betis
Liverpool ឈ្នះឡើងមកលេខ ១ ខណៈ Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton
Messi រកបាន Hat-trick ជួយ Barcelona ឈ្នះក្នុងសប្តាហ៍ទី ២៨ នេះ
គ្មាន CR7 Juventus៖ ចាញ់ការប្រកួតជាលើកដំបូងក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A សម្រាប់រដូវកាលនេះ
មិនមានវត្តមាន CR7 ៖ អ្នកគាំទ្រ Juventus និង Genoa ទាមទារការទឹកប្រាក់របស់ពួកគេ ត្រឡប់មកវិញ
គួរដាក់ចំណងជើងថាយ៉ាងមិច? បើអាប៉ិនេះមើលទៅដូចជាខឹងខ្លាំងណាស់!