Louis van Gaal មានប្រសាសន៍ថា Matthijs de Ligt គួរតែទៅចូលរួមជាមួយ Barcelona

ប្រធានក្រុមរបស់ក្លឹប Ajax កីឡាករ Matthijs de Ligt គួរតែត្រូវ Barcelona ចុះកុងត្រាយករូបគេក្នុងរដូវក្ដៅនេះ នេះបើយោងតាមការលើកឡើងរបស់អតីតគ្រូបង្វិករបស់ក្លឹបលោក Louis Van Gaal។

កីឡាករអាយុ 19 ឆ្នាំរូបនេះបានក្លាយប្រធានក្រុមរបស់ក្លឹបដែលមានមូលដ្ឋានក្នុងទីក្រុងអាំស្ទែដាំច្រើនជាងមួយឆ្នាំ និងជាកីឡាករឆ្នើមសម្រាប់ក្លឹប និងប្រទេសផងដែរ។កីឡាកររូបនេះត្រូវបានគេចាត់ទុកជាកីឡាករមួយរួបដែលមានទេព្យកោសល ក្នុងបាល់ទាត់ពិភពលោក ហើយអ្នកដែលចង់បានខ្សែការកណ្ដាលរូបនេះត្រូវចំណាយ ៧៥ លានអឺរ៉ូអោយ Ajax។

“ប្រសិនបើខ្ញុំឈានដល់កម្រិតដូចរូបគេ ខ្ញុំនឹងទៅលេងនៅ Barcelona” Van Gaal បាននិយាយដូច្នេះ។

“ខ្ញុំគិតថាពួកគេមានខ្សែការពារច្រើន ដែលអ្នកទាំងនោះមិនរឹងមាំ ហើយរូបគេនឹងអាចជួយពង្រឹងពួកគេបន្ថែមទៀត។ ប៉ុន្ដែក្នុងប្រទេសអ៊ីតាលីពួកគេគឺជាខ្សែការដ៍រឹងមាំបំផុត ហើយ Manchester City ក៍ជាជម្រើសដ៍ប្រសើរផងដែរ”។

ប្រធានក្លឹប Ajax លោក ten Hag បាននិយាយប្រាប់ Suddeutschen Zeitung កាលពីសប្ដាហ៍នេះថា៖ “គ្មានឱកាសណាមួយឡើយ Matthijs de Ligt រូបគេបន្តនៅជាមួយ Ajax”។

“មានក្លឹបជាច្រើនចាប់អារម្មណ៍លើរូបគេ។ រូបគេនឹងចាកចេញពីពួកយើក្នុងរដូវក្ដៅនេះ ប៉ុន្ដែខ្ញុំក៍មិនដឹងដែរថារូបគេនឹងចូលរួមជាមួយ Bayern ឬ Barcelona នោះ។”

Juventus គឺជាក្លឹបមួយទៀតដែលជាប់ទាក់ទងយ៉ាងខ្លាំងសម្រាប់ការផ្ទេរកីឡាកររូបនេះក្នុងរដូវក្ដៅលើកីឡាករអន្តរជាតិសញ្ជាតិហូឡង់រូបនេះ។

 

Loading...

ពត៌មានថ្មីៗ

ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី
ទស្សនា ៖ គ្រាប់បាល់ស៊ុតចូលទីលឿនបំផុតក្នុងប្រវត្តិសាស្រ្ត Premier League របស់កីឡាករ Shane Long