Luis Suarez គួរតែទទួលបានកាតក្រហមក្នុងការប្រកួតទល់នឹងក្រុម Real Madrid

ខ្សែប្រយុទ្ធ Luis Suarez បានរួចផុតពីការពិន័យកាតក្រហមនៅល្ងាចថ្ងៃពុធ ។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរុយហ្គាយរបស់ក្លឹប Barcelona បានធ្វើទង្វើអាក់អន់ចិត្តចំពោះអាជ្ញាកណ្តាលនៅក្នុងការប្រកួតទល់នឹងក្រុម Real Madrid ។

Suarez បានទះថ្ពាល់ខ្លួនឯងជាច្រើនលើក ហើយកាយវិកានោះនៅក្នុងប្រទេសអេស្ប៉ាញជាកាយវិការមិនសមរម្យមួយមានន័យថាមិនចេះខ្មាស់អៀន ។ អាជ្ញាកណ្តាល Antonio Mateu Lahoz បានសំរេចពិន័យគាត់ត្រឹមកាតលឿង។

Cristiano Ronaldo កាលពីឆ្នាំ ២០១៤ និង Franco Vázquez នៅក្នុងរដូវកាលនេះត្រូវបានគេបណ្តេញចេញនិងត្រូវផ្អាកសម្រាប់ករណីស្រដៀងគ្នានេះ ។

Marca បានលើកឡើងពីច្បាប់នៃកីឡាបាល់ទាត់ដែលចែងថាកីឡាករណាដែលប្រមាថអាជ្ញាកណ្តាលដោយប្រើពាក្យសម្ដីឬកាយវិការត្រូវតែដេញចេញ ។ Lahoz គួរតែផ្តល់កាតក្រហមដល់ Suarez បើតាមច្បាប់។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច