Atletico Madrid នឹងត្រូវបើកកីឡាដ្ឋាន Wanda Metropolitano របស់ខ្លួនទទួលក្រុមភ្ញៀវដែល ជាគូប្រជែងរបស់ខ្លួន Real Madrid ក្នុងលីគកំពូលអេស្ប៉ាញ La Liga សប្ដាហ៍ទី ២៣ ដែលការប្រកួតត្រូវធ្វើឡើងនៅម៉ោង ១០:១៥ នាទីយប់។
ក្នុងចំណោម ១០ ប្រកួតចុងក្រោយរវាងក្លឹបទាំងពីរ Atletico Madrid ចាញ់តែមួយលើក ប៉ុណ្ណោះដោយឈ្នះ ៤ និងស្មើ ៥ ប្រកួត។ Atletico Madrid មិនអាចរកគ្រាប់បាល់បានក្នុងពីរ ប្រកួតចុងក្រោយទល់នឹង Real Madrid ទោះជាយ៉ាងនេះក៍ដោយពួកគេមិនដែលមិនអាចរក គ្រាប់បាល់ក្នុង ៣ ប្រកួតជាប់ៗគ្នានោះទេ។
ជម្រើសដំបូងសម្រាប់ Atletico Madrid ៖ អ្នកចាំទី Oblak ខ្សែការពារ Juanfran, Godin, Gimenez និង Hernandez ខ្សែបម្រើ Correa, Partey, Saúl និង Lemar ខ្សែប្រយុទ្ធ Griezmann និង Morata។
ជម្រើសដំបូងសម្រាប់ Real Madrid ៖ អ្នកចាំទី Courtois ខ្សែការពារ Carvajal, Varane, Ramos និង Marcelo ខ្សែបម្រើ Modric, Casemiro និង Kroos ខ្សែប្រយុទ្ធ Bale, Vinicius និង Benzema