Manchester City បានយកឈ្នះដោយលទ្ធផលគួរឱ្យភ្ញាក់ផ្អើលទៅលើក្រុម Schalke 04 ៧-០ ក្នុងការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយ Champions League ។ លទ្ធផលទាំងពីរជើង Man City ១០  Schalke 04 ២ ។ គ្រាប់ដ៏ច្រើនលើសលុបនេះជាគ្រាប់មិនធ្លាប់មានពីមុនមកសម្រាប់ក្រុមមកពីលីគកំពូលអង់គ្លេសក្នុងពានរង្វាន់ Champions League ។

ក្នុងការប្រកួតយប់មិញនេះក្រុមរបស់លោក Pep Guardiola ពិតជាធ្វើបានល្អខ្លាំងណាស់ដោយបិទមិនឱ្យរបូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ខណៈដែលអាចទម្លាយសំណាញ់ក្រុមភ្ញៀវរហួតទៅដល់ ៧ គ្រាប់ឯណោះ ។

ខ្សែប្រយុទ្ធឆ្នើម Sergio Agüero រកបាន២គ្រាប់ក្នុងការប្រកួតនេះដោយគ្រាប់បាល់ទី ១ ជាគ្រាប់បាលប៉េណាល់ទីនៅនាទីទី ៣៥ ហើយ ៣ នាទីក្រោយមករូបគេក៏រកបានគ្រាប់ទី ២ ។ កីឡាករ Leroy Sané ដែលបានបញ្ជូនបាល់បាន ៣ ដងក្នុងការប្រកួតនេះក៏បានរកគ្រាប់បាល់បានមួយគ្រាប់ផងដែរនៅនាទីទី ៤២ ។

ចូលដល់តង់ទីកីឡាករ Raheem Sterling  Bernardo Silva និង Phil Foden រកបានម្នាក់មួយគ្រាប់ទៀតខណៈដែលខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិប្រេស៊ីល Gabriel Jesus ជាអ្នករកបានគ្រាប់បាល់ចុងក្រោយនៃការប្រកួតនេះ ។

ពត៌មានថ្មីៗ

Solskjaer ខឹងសម្បារយ៉ាងខ្លាំងក្រោយពីចាញ់ក្នុង FA Cup
Chelsea បានច្រានចោលសំណើរលើកដំបូងរបស់ក្រុម Real Madrid សម្រាប់ខ្សែប្រយុទ្ធ Eden Hazard
FootballCityKH.com គ្រាប់បាល់ល្អនៅចុងសប្តាហ៍នេះ Lionel Messi
Fantasy Football សប្តាហ៍ទី ៣១
ទស្សនាគ្រាប់បាល់ Free-Kick ល្អទាំងបីប្រចាំសបា្តហ៍
Di Maria ជួយ PSG ឈ្នះក្នុងជំនួប Le Classique
Inter ឈ្នះក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជំនួប Milan derby
Beckham ព្យាយាមបំពេញក្រុមក្តីសុបិន្តរបស់ខ្លួនជាមួយ Ronaldo និង Messi
អ្នកចាំទី Ospina របស់ក្រុម Napoli បានដួលនៅក្នុងការប្រកួតហើយត្រូវសម្រាកនៅមន្ទីរពេទ្យ
មិនគួរឱ្យជឿ: Messi ស៊ុត hat-trick និងទទួលការសសើរសំណាក់អ្នកគាំទ្រក្រុម Real Betis
Liverpool ឈ្នះឡើងមកលេខ ១ ខណៈ Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton
Messi រកបាន Hat-trick ជួយ Barcelona ឈ្នះក្នុងសប្តាហ៍ទី ២៨ នេះ
គ្មាន CR7 Juventus៖ ចាញ់ការប្រកួតជាលើកដំបូងក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A សម្រាប់រដូវកាលនេះ
មិនមានវត្តមាន CR7 ៖ អ្នកគាំទ្រ Juventus និង Genoa ទាមទារការទឹកប្រាក់របស់ពួកគេ ត្រឡប់មកវិញ
គួរដាក់ចំណងជើងថាយ៉ាងមិច? បើអាប៉ិនេះមើលទៅដូចជាខឹងខ្លាំងណាស់!