Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola

Pep Guardiola  បានធ្វើរឿងដ៏អស្ចារ្យសម្រាប់រដូវកាលនេះដោយបានដឹកនាំ Man city ជោគជ័យ នាំមកពានរង្វាន់៤ក្នុងមួយរដូវកាល បំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុងពិភពបាល់ទាត់អង់គ្លេស ពេលនេះក្លឹប Manchester City ចរចារត្រៀមផ្តល់កិច្ចសន្យាថ្មីដល់លោក Pep Guardiola រយៈពេល៥ឆ្នាំបន្ថែមទៀត ជាមួយកញ្ចប់ទឹកប្រាក់ ១០០លានផោន។



Pep Guardiola បានផ្លាស់មកដឹកនាំ Manchester City បាន ៣ រដូវកាលមកហើយ ហើយក៏បានឈ្នះពានចំនួន៦ផងដែរ ក្នុងនោះរួមមាន Premier League ២សម័យកាលជាប់គ្នា, FA Cup ១លើក, EFL Cup ២ឆ្នាំជាប់គ្នា រួមជាមួយពានបើករដូវកាលនេះផងដែរ។ បូករួមជាមួយស្ថិតិដឹកនាំដ៏វិជ្ជមានទៀតនោះ ពោលគឺឆ្លងកាត់១១៤លើក ឈ្នះដល់ទៅ៨៧លើក ស្មើរ១៥ដង និងចាញ់តែ១២ដងប៉ុណ្ណោះ ៣ឆ្នាំមកនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្លឹបមេឃខៀវ កាន់តែពេញចិត្តនឹងសមត្ថភាពរបស់គាត់។

យោងតាមសមិទ្ធផលខាងលើទាំងប៉ុន្មាន ពេលនេះ Manchester City បានកំពុងត្រៀមផ្តល់កិច្ចសន្យាថ្មីចំនួន៥ឆ្នាំបន្តទៀតលើកិច្ចសន្យាចាស់ ដែលអាចផ្តល់ឲ្យគាត់ដល់១០០លានផោន មានន័យថាក្នុងឆ្នាំទទួលបានដល់២០លានផោនឯណោះ។

Loading...

ពត៌មានថ្មីៗ

Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League
Arsenal បង្ខំចិត្តខលទៅអ្នកគាំទ្រឱ្យជួយទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ Europa League
Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea
ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ
Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ
Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ
Chelsea បន្ថែមកុងត្រាថ្មីដល់ខ្សែប្រយុទ្ធបារាំង Giroud
ទស្សនា ៖ គ្រាប់បាល់ វ៉ូឡេ របស់ Townsend ជាគ្រាប់ល្អបំផុតនៅ Premier League រដូវកាលនេះ
Neymar មិនចូលរួមពិធីអបអរមិត្តរួមក្រុមបែរទៅក្លឹបរាត្រីជាមួយ Rihanna
Man U ត្រៀមចំណាយលើស ៥០ លានដុល្លារដើម្បីនាំយកខ្សែបម្រើម្នាក់ពី AT Madrid
មានមតិរិះគន់ថាកីឡាករ Quagliarella សាកសមឈ្នះពានកីឡាករល្អជាង Ronaldo
Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola
Kroos បន្តកុងត្រាថ្មីជាមួយ Real Madrid បញ្ចប់ក្ដីសង្ឃឹមរបស់ PSG និង Juventus
Ronaldo ចង់បាន Jose Mourinho មកដឹកនាំ Juventus រដូវកាលក្រោយ
ទស្សនា ៖ គ្រាប់ពីចំងាយដ៏អស្ចារ្យរបស់កីឡាករ Zielinski (Napoli)