Manchester city បំបាក់ Chelsea យ៉ាងចាស់ដៃ វាជាបរាជ័យដ៏ធំក្នុងប្រវត្តិសាស្ត្ររបស់ Chelsea នៅ Premier League

ក្រុមមេឃខៀវ Manchester city បានយកឈ្នះទៅលើក្រុមតោខៀវ Chelsea ដោយលទ្ធផល ៦-០ ក្នុងការប្រកួតពានរង្វាន់ Premier League ។ ខ្សែប្រយុទ្ធ Sergio Agüero រកបាន Hat trick ម្តងទៀតនៅក្នុងការប្រកួតនេះ ។ ហើយរូបគេគឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប Manchester city នៅក្នុងពានរង្វាន់ Premier League ។

ក្នុងតង់ទី១ ក្រុមរបស់អ្នកចាត់ការ Pep Guardiola ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះដោយប្រើពេលត្រឹមតែ ២៥ នាទីរកបានគ្រាប់បាល់ ៤ គ្រាប់ ។ ការប្រកួតទើបនឹងចាប់ផ្តើមបាន ៤ នាទីខ្សែប្រយុទ្ធស្លាបជម្រើសជាតិអង់គ្លេស Sterling បានរកគ្រាប់បាល់បើកឆាកឱ្យក្រុមម្ចាស់ផ្ទះនាំមុខ ១-០ ។ ក្រោយមកប្រហែល ៨ នាទីខ្សែប្រយុទ្ធ Sergio Agüero ក៏បានបន្ថែមគ្រាប់បាល់ ២ គ្រាប់ទៀតដោយគ្រាប់ទី ១ របស់គេនៅនាទីទី ១៣ និងគ្រាប់ទី ២ នៅនាទីទី ១៩ ។

ក្រុមតោខៀវព្យាយាមវាយសម្រុកដើម្បីរកគ្រាប់បាល់វិញប៉ុន្តែរវាមិនត្រឹមតែអត់បានសម្រេចទេបែជាក្រុម Manchester city បន្ថែមគ្រាប់ទី ៤ របស់ខ្លួននៅនាទីទី ២៥ ដោយស៊ុតបញ្ចូលទីដោយខ្សែបម្រើ Gündoğan ។ បញ្ចប់តង់ទី ១ ក្រុមម្ចាស់ផ្ទះធ្វើការនាំមុខ ៤-០ ។

លុះដល់តង់ទី ២ ការប្រកួតរិតតែមានការចាប់អារម្មណ៍ថែមទៀតដោយក្រុមភ្ញៀវព្យាយាមលេងសម្រុកខ្លាំងតែក្រុមម្ចាស់ផ្ទះព្យាយាមលេងការពារច្រើន ។ ប៉ុន្តែរយុទ្ធសាស្ត្រការពាររបស់ក្រុម Manchester city មិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ទេថែមទាំងអាចវាយបកបន្ថែមគ្រាប់បាល់បានទៀត ។ នៅនាទីទី ៥៣ ក្រុម Manchester city ទទួលបានបាល់ប៉េណាល់ទីដោយខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនជាអ្នកសម្រេចទីគ្រាប់បាល់មួយនេះហើយជាគ្រាប់ទី៣ របស់គេក្នុងការប្រកួតនេះផងដែរ ។ Raheem Sterling ជាអ្នករកគ្រាប់បាល់ចុងក្រោយនៃការប្រកួតនេះដោយស៊ុតចូលនៅនាទីទី ៨០ ។ ចប់ការប្រកួត Chelsea ត្រូវបរាជ័យយ៉ាងធ្ងន់ករដោយលទ្ធផល ៦-០ ។

បច្ចុប្បន្នក្រុម Manchester city ឈរនៅកំពូលតារាងដោយមាន ៦៥ ពិន្ទុស្មើនឹងក្រុមចំណាត់ថ្នាក់លេខ ២ Liverpool ចំណែកឯក្រុមតោខៀវ Chelsea បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ៦ ដោយមាន ៥០ ពិន្ទុស្មើនឹងក្រុមចំណាត់ថ្នាក់លេខ ៥ Arsenal ។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច