Barcelona បានយកឈ្នះលើក្រុម Real Betis ដោយលទ្ធផល​ ១-៤ ក្នុងការប្រកួតពានរង្វាន់ La Liga សប្តាហ៍ទី ២៨ នេះ ។ កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi រកបាន Hat-trick ក្នុងការប្រកួតនេះ ។

ក្រុមរបស់អ្នកចាត់ការ Ernesto Valverde ពិតជាធ្វើបានល្អក្នុងការប្រកួតនេះដោយស៊ុតបានចំនួន ១៦ លើកនិងចំគោលដៅ ៩​ លើក ខណៈក្រុមម្ចាស់ផ្ទះ Real Betis ស៊ុតបាន ១៣ លើកតែចំគោលដៅតែ ៣ លើកប៉ណ្ណោះ ។

ការប្រកួតបាន ១៨ នាទីខ្សែប្រយុទ្ធឆ្នើម messi បានទាត់បាល់ Free Kick ចូលយ៉ាងស្អាតបន្ទាប់មករូបគេក៏រកបានគ្រាប់ទី ២ របស់ខ្លួននៅនាទីទី ៤៥+២ ដែលជាការបញ្ជូនបាល់ប្រើបច្ចេកទេសយ៉ាងល្អពីកីឡាករខ្សែប្រយុទ្ធ Suárez ។

លុះដល់នាទីទី ៦៣ Suárez ក៏រកបានគ្រាប់បាល់ខ្លួនឯងមួយគ្រាប់ផងដែរដែលជាគ្រាប់បាល់អូសដាច់ខ្សែការពារ ២ ៣ នាក់ឯណោះ ។ Real Betis រកបានមួយគ្រាប់វិញនៅនាទីទី ៨២ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Loren Morón ស្របពេល Lionel Messi រកបានគ្រាប់ Hat-trick  នៅនាទីទី ៨៥ ដែលជាការបញ្ជូនបាល់របស់ខ្សែបម្រើ Rakitić ។

បច្ចុប្បន្នក្រុម Barcelona បន្តស្ថិតនៅកំពូលតារាង La Liga ដោយ ៦៦ ពិន្ទុនាំមុខក្រុមចំណាត់លេខ២ Atlético Madrid ១០ និងនាំមុខក្រុមចំណាត់ថ្នាក់លេខ ៣ Real Madrid ១២ ។

Loading...

ពត៌មានថ្មីៗ

Sanchez ប៉ះបាល់បានមួយដងគត់នៅក្នុងការប្រកួត Manchester Derby
ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី