Barcelona បានយកឈ្នះលើក្រុម Lyon ដោយលទ្ធផល ៥-១ ក្នុងការប្រកួតជើងទី ២ ពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ។ កាលពីជើងទី ១ ក្រុមទាំងពីរបានបញ្ចប់ត្រឹមលទ្ធផល ០-០ នៅទឹកដីរបស់ក្រុមមកពីលីគកំពូលបារាំង ។

តង់ទី ១ ចាប់ផ្តើមបានត្រឹម ១៨ នាទីក្រុមម្ចាស់ផ្ទះ Barca ទទួលបានបាល់ពិន័យ ១១ ម៉ែត្រមួយគ្រាប់ខណៈដែលកីឡាកររបស់ក្រុម Lyon បង្ករកំហុសទៅលើខ្សែប្រយុទ្ធ Suárez ហើយកំពូលខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាអ្នកសម្រេចទីយ៉ាងស្អាត ។

នៅនាទីទី ៣១ កីឡាករ Philippe Coutinho បានរកគ្រាប់បាល់បន្ថែមឱ្យក្រុម Barcelona មួយគ្រាប់ទៀតបន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយ Suárez ។ នេះជាគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Barca នៅក្នុងពានរង្វាន់ Champions League ។

ចូលដល់តង់ទី ២ Lyon ក៏រកគ្រាប់បាល់តាមបានមួយគ្រាប់វិញនៅនាទីទី ៥៨  ។ ការប្រកួតបានបន្តរហូតដល់នាទីទី ៧៨ Lionel Messi ក៏រកបានគ្រាប់ទី ២ របស់ខ្លួនខណៈដែលខ្សែការពារ Piqué បន្ថែមគ្រាប់ទី ៤ ឱ្យក្រុម Barcelona ។ Ousmane Dembélé ដែលដូរចូលនៅនាទីទី ៧០ ក៏រកបានគ្រាប់បាល់ចុងក្រោយនៃការប្រកួតនេះ ។ លទ្ធផល ៥-១ ធ្វើឱ្យក្រុម Barca កក់កៅអីវគ្គ ៨ ក្រុមចុងក្រោយយ៉ាងកក់ក្តៅដោយរងចាំការចាប់ឆ្នោតក្នុងវគ្គបន្ទាប់នេះ ។

ពត៌មានថ្មីៗ

Newcastle មាន ពិន្ទុ ការឈ្នះ ការចាញ់ ដូចគ្នាពីឆ្នាំមុន
Solskjaer ខឹងសម្បារយ៉ាងខ្លាំងក្រោយពីចាញ់ក្នុង FA Cup
Chelsea បានច្រានចោលសំណើរលើកដំបូងរបស់ក្រុម Real Madrid សម្រាប់ខ្សែប្រយុទ្ធ Eden Hazard
FootballCityKH.com គ្រាប់បាល់ល្អនៅចុងសប្តាហ៍នេះ Lionel Messi
Fantasy Football សប្តាហ៍ទី ៣១
ទស្សនាគ្រាប់បាល់ Free-Kick ល្អទាំងបីប្រចាំសបា្តហ៍
Di Maria ជួយ PSG ឈ្នះក្នុងជំនួប Le Classique
Inter ឈ្នះក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជំនួប Milan derby
Beckham ព្យាយាមបំពេញក្រុមក្តីសុបិន្តរបស់ខ្លួនជាមួយ Ronaldo និង Messi
អ្នកចាំទី Ospina របស់ក្រុម Napoli បានដួលនៅក្នុងការប្រកួតហើយត្រូវសម្រាកនៅមន្ទីរពេទ្យ
មិនគួរឱ្យជឿ: Messi ស៊ុត hat-trick និងទទួលការសសើរសំណាក់អ្នកគាំទ្រក្រុម Real Betis
Liverpool ឈ្នះឡើងមកលេខ ១ ខណៈ Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton
Messi រកបាន Hat-trick ជួយ Barcelona ឈ្នះក្នុងសប្តាហ៍ទី ២៨ នេះ
គ្មាន CR7 Juventus៖ ចាញ់ការប្រកួតជាលើកដំបូងក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A សម្រាប់រដូវកាលនេះ
មិនមានវត្តមាន CR7 ៖ អ្នកគាំទ្រ Juventus និង Genoa ទាមទារការទឹកប្រាក់របស់ពួកគេ ត្រឡប់មកវិញ