Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ

ក្លឹប Arsenal បាន​ប្រកាស​ថា​ ខ្សែ​បម្រើ​ Henrikh Mkhitaryan នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាគូ ប្រទេស​អាហ្សេបៃហ្សង់​ ដើម្បី​ជួយ​ក្រុម​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Europa League ទេ ក្រោម​ហេតុផល​សុវត្ថិភាព​របស់​កីឡាករ​។



ក្លឹបកាំភ្លើងធំ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ ក្លឹប​បានគ្រប់វីធី​អស់​ហើយ​ ដើម្បី​ធានា​សុវត្ថិភាព​របស់ Mkhitaryan ប៉ុន្តែ​ក្រោយ​ពី​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​របស់​គេ ក្លឹប​បាន​អនុញ្ញាតិឱ្យ Mkhitaryan មិនទៅទីក្រុង​បាគូ​ដើម្បីជួយក្រុមនោះទេ ។

ប្រទេស​អាហ្សេបៃហ្សង់ និង​ប្រទេស​អាមិននៀ (Armenia) កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​មុខ​នឹង​គ្នា​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ទឹកដី​រ៉ាំរ៉ៃ។ ប្រទេស​អាហ្សេបៃហ្សង់​ហាម​ប្រាម​ ប្រជាពលរដ្ឋ​អាមិននៀ​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​របស់​គេ។

យ៉ាងណាក៏ដោយ ប្រទេស​អាហ្សេបៃហ្សង់​បាន​ផ្ដល់​ទិដ្ឋាការ (Visa) ឲ្យ​អត្តពលិក​អាមិននៀ​ដែរ ប៉ុន្តែ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ទើប​កីឡាករ​មួយ​ចំនួន​សម្រេច​ចិត្ត​មិន​លេង​ប្រកួត​ក្នុង​ទឹកដី​អាហ្សេបៃហ្សង់៕

Loading...

ពត៌មានថ្មីៗ

Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League
Arsenal បង្ខំចិត្តខលទៅអ្នកគាំទ្រឱ្យជួយទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ Europa League
Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea
ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ
Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ
Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ
Chelsea បន្ថែមកុងត្រាថ្មីដល់ខ្សែប្រយុទ្ធបារាំង Giroud
ទស្សនា ៖ គ្រាប់បាល់ វ៉ូឡេ របស់ Townsend ជាគ្រាប់ល្អបំផុតនៅ Premier League រដូវកាលនេះ
Neymar មិនចូលរួមពិធីអបអរមិត្តរួមក្រុមបែរទៅក្លឹបរាត្រីជាមួយ Rihanna
Man U ត្រៀមចំណាយលើស ៥០ លានដុល្លារដើម្បីនាំយកខ្សែបម្រើម្នាក់ពី AT Madrid
មានមតិរិះគន់ថាកីឡាករ Quagliarella សាកសមឈ្នះពានកីឡាករល្អជាង Ronaldo
Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola
Kroos បន្តកុងត្រាថ្មីជាមួយ Real Madrid បញ្ចប់ក្ដីសង្ឃឹមរបស់ PSG និង Juventus
Ronaldo ចង់បាន Jose Mourinho មកដឹកនាំ Juventus រដូវកាលក្រោយ
ទស្សនា ៖ គ្រាប់ពីចំងាយដ៏អស្ចារ្យរបស់កីឡាករ Zielinski (Napoli)