Lucas Paquetá និង Krzysztof Piatek ជាកីឡាករដែលសំខាន់ក្នុងការជួយឱ្យក្រុម AC Milan យកឈ្នះក្រុម Cagliari ៣-០ ដើម្បីរក្សាតំណែងចំណាត់ថ្នាក់លេខ ៤ នៅលីគកំពូលអ៊ីតាលី ។

វានៅតែមានភាពតានតឹងជាខ្លាំងក្នុងការប្រជែងដណ្តើមកៅអីក្របខ័ណ្ឌ Champions League  ខណៈដែល AC Milan បាននាំមុខតែ ១ ពិន្ទុប៉ុណ្ណោះទៅលើក្រុម Roma, Lazio និង Atalanta ។

 

Paquetáបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេនៅក្របខ័ណ្ឌ Serie A និងបានឧទ្ទិសគ្រាប់បាល់នេះទៅកីឡាករក្រុមយុវជនចំនួន ១០ នាក់ដែលបានស្លាប់នៅឯទីលានហ្វឹកហាត់ Flamengo នៅក្នុងសប្តាហ៍នេះដែលជាកន្លែងដែលគាត់បានវឹកហាត់កាលពីគាត់នៅជាយុវជន ។

 

Krzysztof Piatek បានស៊ុតបញ្ចូលទីគ្រាប់ទី ៤ របស់គេក្នុងការប្រកួតបីលើកសម្រាប់ក្រុម AC Milan ហើយមិនមានបំណងបញ្ឈប់ឡើយ។ “ខ្ញុំចង់រកគ្រាប់បាល់នៅគ្រប់ការប្រកួតទាំងអស់។ ”

គាត់បានចូលមកក្របខ័ណ្ឌ Serie A ពីរដូវក្តៅដោយផ្ទេរមកពីក្លឹប Craiova នឹងបានស៊ុតបញ្ចូលជាច្រើននៅក្លឹប Genoa ហើយបន្ទាប់មកក៏បានផ្លាស់មក San Siro ក្នុងតម្លៃ ២៥ លានផោន ។

គាត់បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ ”  ប្រាកដណាស់បាល់ទាត់នៅប៉ូឡូញមិនពិបាកដូចក្របខ័ណ្ឌ Serie A នោះទេប៉ុន្តែ Genoa គឺជាលីគដូចគ្នាទៅនឹងក្រុម AC Milan ។ ខ្ញុំបានស៊ុតបាល់បញ្ចូលទីសឹងតែគ្រប់ប្រកួតនៅទីនោះដូច្នេះខ្ញុំត្រូវរក្សាការយកចិត្តទុកដាក់និងចិត្តគំនិតរបស់ខ្ញុំនៅ Milan ដូចដែលខ្ញុំនៅទីនោះដែរ ” ។

ខ្ញុំមានអារម្មណ៍ល្អណាស់នៅទីនេះខ្ញុំចង់រកគ្រាប់បាល់នៅគ្រប់ការប្រកួតដូច្នេះយើងនឹងចាំមើលទាំងអស់គ្នា »។

គ្រូបង្វឹកក្រុម AC Milan លោក Gennaro Gattuso បាននិយាយថា Piatek គឺដូចជា Robocop គាត់មានសមត្ថភាពខ្ពស់ក្នុងការរកគ្រាប់បាល់ ។

Loading...

ពត៌មានថ្មីៗ

Sanchez ប៉ះបាល់បានមួយដងគត់នៅក្នុងការប្រកួត Manchester Derby
ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី