Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League

អ្នកចាត់ការក្រុម Spurs ​លោក Pochettino ​​និយាយពីបញ្ហាររបួសរបស់​ខ្សែ​ប្រយុទ្ធ Harry Kane ​ថានឹងអាច​ជា​ទាន់​ពេល​វេលា​ដើម្បី​លេង​ទល់​ក្រុម Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ។



ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane ​បានអវត្តមាន​ពី​ទីលាន​តាំង​ពី​រង​របួស​សរសៃ​កែង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ Champions League ​ទល់​ក្រុម Man City ​ម្ល៉េះ។ យ៉ាងណាមិញ រូបគេ​ក៏​បាន​ព្យាយាម​ព្យាបាល​របួស​និង​ប្រឹងប្រែង​ហ្វឹកហាត់​តិច​ៗ​វិញ ​រហូត​អាច​សង្ឃឹម​លេង​បាន​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដើម​ខែ​ក្រោយ​នេះ ព្រោះ​បច្ចុប្បន្ន​រូបគេ​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​នៅ​អេស្ប៉ាញ​បាន​ហើយ​។

Mauricio Pochettino ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​សង្ឃឹម​ខ្ពស់​ថា​គាត់​នឹង​លេង​បាន ​មិន​ថា​ប្ដូរ​ចូល​ឬ​លេង​ពី​ដើម​មក​ទេ គឺ​គាត់​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​យើង។ គាត់​កំពុង​ហ្វឹកហាត់ ​ហើយ​អារម្មណ៍​ក៏​ល្អ​ក្នុង​ការ​ត្រៀម​លេង​ទល់​ក្រុម Liverpool ​ដែរ”៕

Loading...

ពត៌មានថ្មីៗ

Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League
Arsenal បង្ខំចិត្តខលទៅអ្នកគាំទ្រឱ្យជួយទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ Europa League
Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea
ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ
Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ
Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ
Chelsea បន្ថែមកុងត្រាថ្មីដល់ខ្សែប្រយុទ្ធបារាំង Giroud
ទស្សនា ៖ គ្រាប់បាល់ វ៉ូឡេ របស់ Townsend ជាគ្រាប់ល្អបំផុតនៅ Premier League រដូវកាលនេះ
Neymar មិនចូលរួមពិធីអបអរមិត្តរួមក្រុមបែរទៅក្លឹបរាត្រីជាមួយ Rihanna
Man U ត្រៀមចំណាយលើស ៥០ លានដុល្លារដើម្បីនាំយកខ្សែបម្រើម្នាក់ពី AT Madrid
មានមតិរិះគន់ថាកីឡាករ Quagliarella សាកសមឈ្នះពានកីឡាករល្អជាង Ronaldo
Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola
Kroos បន្តកុងត្រាថ្មីជាមួយ Real Madrid បញ្ចប់ក្ដីសង្ឃឹមរបស់ PSG និង Juventus
Ronaldo ចង់បាន Jose Mourinho មកដឹកនាំ Juventus រដូវកាលក្រោយ
ទស្សនា ៖ គ្រាប់ពីចំងាយដ៏អស្ចារ្យរបស់កីឡាករ Zielinski (Napoli)