ក្រុមអធិរាជស Real Madrid បានយកឈ្នះលទ្ធផល ១-៣ ក្នុងជំនួប Madrid derby កាលពីយប់មិញ ។ Real Madrid បានយកឈ្នះទៅលើក្រុម Atlético madrid នៅក្នុងទឹកដី Estadio Wanda Metropolitano ។

ការប្រកួតយប់មិញនេះពិតជាការប្រកួតដ៏ក្តៅគគុកមែនព្រោះយប់មិញក្រុមទាំងពីរបានចាយកាតរហូតទៅដល់​ ៩ កាតឯណោះដោយបានកាតលឿង ៨ នឹងកាតក្រហម ១ ។ ក្រុមរបស់អ្នកចាត់ការ Santiago Solari ធ្វើបានយ៉ាងល្អណាស់កាលពីយប់មិញ ។ តង់ទី ១ ចាប់បាន ១៦ នាទីខ្សែបម្រើជម្រើសជាតិប្រេស៊ីល Casemiro បានរកគ្រាប់បាល់នាំមុខ ០-១ ឱ្យក្រុមភ្ញៀវ Real Madrid ។

លុះដល់នាទីទី ២៥ ក្រុមម្ចាស់ផ្ទះក៏រកគ្រាប់បាល់តាមស្មើវិញដោយការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធឆ្នើម Griezmann ។ ការប្រកួតជិតនឹងបញ្ចប់តង់ទី ១ ទៅនៅនាទីទី ៤២ ក្រុម Real Madrid ក៏ទទួលបានគ្រាប់បាល់ប៉េណាល់ទីមួយគ្រាប់ដោយសម្រេចទីដោយកីឡាករប្រធានក្រុម Sergio Ramos បន្ទាប់ពីខ្សែការពាររបស់ Atlético madrid  បង្ករកំហុសទៅលើកីឡាករ Vinícius Júnior ។

ក្នុងតង់ទី២ ការប្រកួតរិតតែមានភាពតានតឹងទៅទៀតក្រុមទាំងពីរលេងដោយមានការប៉ះទង្គិចគ្នាច្រើនដោយទទួលបានកាតជាច្រើនក្នុងតង់ទី២នេះ ។ Gareth Bale បានរកគ្រាប់បាល់បន្ថែមឱ្យក្រុម Real Madrid មួយគ្រាប់ទៀតនៅនាទីទី ៧៤ បន្ទាប់ពីមានការបញ្ជូនបាល់យ៉ាងស្អាតពីខ្សែបម្រើ Luka Modrić ។ ចប់ការប្រកួត Real Madrid បានយកឈ្នះលទ្ធផល ១-៣ លើក្រុម Atlético Madrid ។

បច្ចុប្បន្នក្រុម Real Madrid ឡើងមកចំណាត់លេខ ២ វិញដោយមាន ៤៥ ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ ១ Barcelona ៥ ពិន្ទុប៉ុន្តែរក្រុមអ្នកមានបុណ្យនៅសល់ ១ ប្រកួតក្នុងដៃ ។ រីឯក្រុម Atlético madrid បានធ្លាក់ទៅចំណាត់ថ្នាក់លេខ ៣ វិញដោយមាន ៤៤ ពិន្ទុ ។

 

 

 

 

 

 

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច