Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea

អ្នកចាំទីសញ្ជាតិអាហ្សង់ទីន Romero នឹងក្លាយជា​​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ក្រុមបិសាចក្រហម ​ប្រសិន​បើ​អ្នក​ចាំទី David de Gea ​ពិត​ជា​ចាកចេញ​ពី​ក្លឹប​មែន​នោះ។



អ្នកចាំទីជម្រើសជាតិអេស្ប៉ាញ De Gea ​បាន​បង្ហាញ​ចេតនា​ចង់​ចាកចេញ​ពី Old Trafford ​ហើយ ​ក្រោយ​ពី​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​ទៀត​ឡើយ ខណៈ​ដែល​កុងត្រា​ចាស់​នៅ​សល់​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ។ ការ​មិន​ព្រម​បន្ដ​កុងត្រា​ថ្មី​នេះ​ដែរ គឺ​អាច​នឹង​បង្ខំ​ឱ្យ​បិសាច​ក្រហម ​លក់​រូបគេ​ចេញ​ហើយ​នា​រដូវ​ក្ដៅ​នេះ ​ជា​ជាង​ការ​ទុក​១​រដូវ​កាល​ទៀត ​ឱ្យ​កីឡាករ​ដើរ​ចេញ​ដោយ Free Free ។ ប្រសិន​បើ De Gea ​ចាកចេញ​មែន​នោះ ​លោក Solskjaer ​ក៏​ទំនង​មិន​ទិញ​អ្នក​ចាំ​ទី​ថ្មី​ដែរ ​ដោយ​យក Romero ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ខ្លួន​តែ​ម្ដង។

តាមសេចក្តីរាយការណ៍ថាក្រុម PSG ​គឺ​ជា​បេក្ខភាព​ទី​១​ក្នុង​ការ​នាំ​យក De Gea ​ពី Man Utd ​ទៅ។ ​ក្រុម​អ្នក​មាន​បារាំង​នេះ ​ផ្ដល់​តម្លៃ​ខ្លួន​ដល់​ ៧៦ ​លាន​ដុល្លារដើម្បី​ផ្ដាច់​កុងត្រា​១​ឆ្នាំ​នៅ Old Trafford ​ហើយ ​ឱ្យ​កីឡាករ​ជាមួយ​ប្រាក់​ឈ្នួល​ខ្ពស់​ដល់​ទៅ ៤៥ ០ ០០០​ ដុល្លារ​ក្នុង​១​សប្ដាហ៍​ថែម​ទៀត​ផង៕

Loading...

ពត៌មានថ្មីៗ

Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League
Arsenal បង្ខំចិត្តខលទៅអ្នកគាំទ្រឱ្យជួយទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ Europa League
Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea
ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ
Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ
Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ
Chelsea បន្ថែមកុងត្រាថ្មីដល់ខ្សែប្រយុទ្ធបារាំង Giroud
ទស្សនា ៖ គ្រាប់បាល់ វ៉ូឡេ របស់ Townsend ជាគ្រាប់ល្អបំផុតនៅ Premier League រដូវកាលនេះ
Neymar មិនចូលរួមពិធីអបអរមិត្តរួមក្រុមបែរទៅក្លឹបរាត្រីជាមួយ Rihanna
Man U ត្រៀមចំណាយលើស ៥០ លានដុល្លារដើម្បីនាំយកខ្សែបម្រើម្នាក់ពី AT Madrid
មានមតិរិះគន់ថាកីឡាករ Quagliarella សាកសមឈ្នះពានកីឡាករល្អជាង Ronaldo
Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola
Kroos បន្តកុងត្រាថ្មីជាមួយ Real Madrid បញ្ចប់ក្ដីសង្ឃឹមរបស់ PSG និង Juventus
Ronaldo ចង់បាន Jose Mourinho មកដឹកនាំ Juventus រដូវកាលក្រោយ
ទស្សនា ៖ គ្រាប់ពីចំងាយដ៏អស្ចារ្យរបស់កីឡាករ Zielinski (Napoli)