Juventus បានវាយបកឈ្នះលើក្រុម Atlético Madrid ដោយលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី ២ ពានរង្វាន់ Champions League វគ្គ ១៦ ក្រុមចុងក្រោយ ។ ក្នុងជើងទី ១ ក្រុមកំពូលតារាង Serie A បានបរាជ័យដោយលទ្ធផល ២-០ នៅទឹកដីរបស់ក្រុម Atlético Madrid ។

ពិតជារឿងដ៏អស្ចារ្យមែនសម្រាប់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលរូបគេរកគ្រាប់បាល់ដល់ទៅ ៣ គ្រាប់ក្នុងការប្រកួតនេះ ។ គ្រាប់បាល់ Hat Trick របស់ Ronaldo កើតឡើងនៅនាទីទី ២៧ ៤៩ និង ៨៦ ដែល ២ គ្រាប់ដំបូងជាគ្រាប់បាល់តែតដោយក្បាលនិងគ្រាប់បាល់ចុងក្រោយគឺជាគ្រាប់បាល់ពិន័យ ១១ ម៉ែត្រ ។

Atlético Madrid ពិតជាមិនមានសំណាងមែនសម្រាប់ពានរង្វាន់ Champions League ពួកគេមិនធ្លាប់ឈ្នះពាននេះទាល់តែសោះទោះបីធ្លាប់ឡើងមកវគ្គផ្តាច់ព្រ័ត្រដល់ទៅ ២ ដងក្នុងរដូវកាល ២០១៣/១៤ និង ២០១៥/១៦ ។ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះគឺធ្វើឡើងនៅទឹកដីរបស់ពួកគេក្តីសង្ឃឹមថានឹងត្រូវប្រកួតនៅទឹកដីខ្លួនឯងនៅផ្តាច់ព្រ័ត្រត្រូវបានរលាយវិញអស់ដោយសារ Cristiano Ronaldo ។

ពត៌មានថ្មីៗ

Conor McGregor បានបង្ហាញពីមូលហេតុដែលគាត់គាំទ្រក្រុម Man Utd
Newcastle មាន ពិន្ទុ ការឈ្នះ ការចាញ់ ដូចគ្នាពីឆ្នាំមុន
Solskjaer ខឹងសម្បារយ៉ាងខ្លាំងក្រោយពីចាញ់ក្នុង FA Cup
Chelsea បានច្រានចោលសំណើរលើកដំបូងរបស់ក្រុម Real Madrid សម្រាប់ខ្សែប្រយុទ្ធ Eden Hazard
FootballCityKH.com គ្រាប់បាល់ល្អនៅចុងសប្តាហ៍នេះ Lionel Messi
Fantasy Football សប្តាហ៍ទី ៣១
ទស្សនាគ្រាប់បាល់ Free-Kick ល្អទាំងបីប្រចាំសបា្តហ៍
Di Maria ជួយ PSG ឈ្នះក្នុងជំនួប Le Classique
Inter ឈ្នះក្នុងការប្រកួតដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជំនួប Milan derby
Beckham ព្យាយាមបំពេញក្រុមក្តីសុបិន្តរបស់ខ្លួនជាមួយ Ronaldo និង Messi
អ្នកចាំទី Ospina របស់ក្រុម Napoli បានដួលនៅក្នុងការប្រកួតហើយត្រូវសម្រាកនៅមន្ទីរពេទ្យ
មិនគួរឱ្យជឿ: Messi ស៊ុត hat-trick និងទទួលការសសើរសំណាក់អ្នកគាំទ្រក្រុម Real Betis
Liverpool ឈ្នះឡើងមកលេខ ១ ខណៈ Chelsea ត្រូវបរាជ័យក្រោមស្នាដៃ Everton
Messi រកបាន Hat-trick ជួយ Barcelona ឈ្នះក្នុងសប្តាហ៍ទី ២៨ នេះ
គ្មាន CR7 Juventus៖ ចាញ់ការប្រកួតជាលើកដំបូងក្នុងពានរង្វាន់លីគកំពូលអ៊ីតាលី Serie A សម្រាប់រដូវកាលនេះ