Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ

អតីតវីរបុរសក្លឹប Manchester United កីឡាករ Wayne Rooney បានលើកឡើងថា លោកពិតជាពិបាកភ្នែកខ្លាំងណាស់ ដែលត្រូវមកមើលក្លឹបដែលខ្លួនស្រលាញ់ ធ្លាក់ទៅក្នុងស្ថានភាពអន់ថយដូចសព្វថ្ងៃ នេះបើយោងតាម the Sun។



Rooney បានលើកយកហេតុផលនៃការងប់ងល់នឹងការប្រើប្រាស់បណ្តាញសង្គមរបស់កីឡាករ ថាគឺជាដើមហេតុនៃបរាជ័យដ៏ធំធេងនេះ។ ហើយមួយវិញទៀត គឺមកពីកីឡាករ Man Utd មិនគោរពកោតក្រែងចិត្តគ្រូបង្វឹកលោក Ole Gunnar Solskjaer និងជំនួយការគ្រូបង្វឹកលោក Michael Carrick។

Rooney បាននិយាយថា៖ «ខ្ញុំគិតថា កីឡាករ ត្រូវតែខ្លាចនរណាម្នាក់។ ពួកគេ ត្រូវតែខ្លាច Ole Gunnar។ ពួកគេត្រូវតែខ្លាច Michael Carrick។ ពួកគេត្រូវគោរព ហើយនឹងខ្លាចអ្នកទាំងនោះដែរ។ របៀបលេង មានការផ្លាស់ប្តូរ សង្គមក៏ផ្លាស់ប្តូរ ហើយគេក៏មានបណ្តាញសង្គមទៀត។ យើងមានកីឡាករដែលប្រកួតចាញ់ ហើយផុសអ្វីៗគ្រប់បែបយ៉ាងលើបណ្តាញសង្គម ដូចជាពីសម្លៀកបំពាក់ថ្មីៗ ពីទឹកអប់ ពីអ្វីផ្សេងៗ ដែលគួរឲ្យចាប់អារម្មណ៍»។

Ronney បន្ថែមថា៖ «ពេលអ្នកគាំទ្រនិយាយលើបញ្ហានេះ ថាហេតុអ្វីបានជាគេផុសអញ្ចឹង? ពួកគេតែងតែដាក់បន្ទុកទៅលើអ្នកកាន់ផ្នែកទីផ្សាររបស់ពួកគេឲ្យទទួលខុសត្រូវ។ ប៉ុន្តែអ្នកទាំងនោះ (អ្នកធ្វើការខាងទីផ្សារ) ធ្វើការឲ្យពួកគេ។ ខ្ញុំក៏មានមនុស្សធ្វើការឲ្យខ្ញុំអីញ្ចឹងដែរ ហើយពួកគេមិនដែលហ៊ានផុសអី ដោយគ្មានការអនុញ្ញាតពីខ្ញុំឡើយ»។ … គេត្រូវតែទទួលខុសត្រូវ ព្រោះគេជាប្រធានលើជំនួញនេះ។ ប៉ុន្តែមានឯណា កីឡាករទាំងនេះ ដូចជាកំពុងតែរកនរណាម្នាក់ ដើម្បីអាចឲ្យខ្លួនឈរនៅពីក្រោយ (រកគេមកទទួលកំហុសជំនួសខ្លួន) មិនថានៅលើបណ្តាញសង្គម និងនៅលើទីលាននោះទេ។»

Loading...

ពត៌មានថ្មីៗ

Pochettino ៖ Kane នឹងបានលេងវគ្គផ្ដាច់ព្រ័ត្រ Champions League
Arsenal បង្ខំចិត្តខលទៅអ្នកគាំទ្រឱ្យជួយទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ Europa League
Romero នឹងក្លាយជាអ្នកចាំទីដៃទី ១ ជំនួស de Gea
ថ្នាក់ដឹកនាំក្លឹប Man City ៖ Pep Guardiola ទៅ Juv វាមិនអាចទៅរួចទេ
Mkhitaryan អវត្តមានក្នុងការប្រកួត UEL ផ្តាច់ព្រ័ត្រដោយមិនមានរបួសនិងការពិន័យ
Rooney ៖ សម្ភារៈនិយម និងការងប់ជាមួយបណ្តាញសង្គមរបស់កីឡាករទើបធ្វើ Man Utd អន់ខ្សោយ
Chelsea បន្ថែមកុងត្រាថ្មីដល់ខ្សែប្រយុទ្ធបារាំង Giroud
ទស្សនា ៖ គ្រាប់បាល់ វ៉ូឡេ របស់ Townsend ជាគ្រាប់ល្អបំផុតនៅ Premier League រដូវកាលនេះ
Neymar មិនចូលរួមពិធីអបអរមិត្តរួមក្រុមបែរទៅក្លឹបរាត្រីជាមួយ Rihanna
Man U ត្រៀមចំណាយលើស ៥០ លានដុល្លារដើម្បីនាំយកខ្សែបម្រើម្នាក់ពី AT Madrid
មានមតិរិះគន់ថាកីឡាករ Quagliarella សាកសមឈ្នះពានកីឡាករល្អជាង Ronaldo
Manchester city បន្ថែមកុងត្រាថ្មី ៥ ឆ្នាំដល់ Pep Guardiola
Kroos បន្តកុងត្រាថ្មីជាមួយ Real Madrid បញ្ចប់ក្ដីសង្ឃឹមរបស់ PSG និង Juventus
Ronaldo ចង់បាន Jose Mourinho មកដឹកនាំ Juventus រដូវកាលក្រោយ
ទស្សនា ៖ គ្រាប់ពីចំងាយដ៏អស្ចារ្យរបស់កីឡាករ Zielinski (Napoli)