Sarri មិនបានបដិសេធចំពោះការចាប់ដៃជាមួយ Guardiola ៖ “ខ្ញុំមិនបានឃើញ Pep ទេ “

លោក Maurizio Sarri បានបកស្រាយថាលោកមិនបានបដិសេធចំពោះការចាប់ដៃជាមួយលោក Pep Guardiola ឡើយក្រោយពីក្រុម Chelsea ចាញ់ ៦-០ ក្នុងការប្រកួតទល់នឹងក្រុម Manchester City ។ លទ្ធផល ៦-០ កាលពីយប់មិញគឺជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមតោខៀវ Chelsea នៅក្នុងក្របខ័ណ្ឌ Premier League ហើយពួកគេត្រូវគេបំបាក់ ៤-០ ត្រឹមតែ ២៥ នាទីប៉ុណ្ណោះ។

លោក Sarri បានប្រាប់ទូរទស្សន៍ Sky Sport Italia ថា “យើងនឹងត្រូវរកឱ្យឃើញនូវមូលហេតុហើយនឹងពន្យល់ប្រាប់ក្នុងរយៈពេលពីរបីម៉ោងទៀត” ។

“អារម្មណ៍របស់ខ្ញុំមុនពេលចាប់ផ្តើមប្រកួតគឺល្អណាស់ដូចដែលការប្រកួតនៅក្នុងសប្តាហ៍មុន ។ យើងបានបណ្តោយឱ្យមានគ្រាប់បាល់ដែលមិនសមនឹងកើតឡើងនៅក្នុងនាទីដំបូងដែលបានប៉ះពាល់ដល់យើងសម្រាប់ការប្រកួតទាំងមូល “។

“Manchester City បានបង្ហាញទម្រង់លេងដ៏អស្ចារ្យក្នុងការប្រកួតនេះ ។ ពួកយើងលេងដោយបាត់បង់ស្មារតី  “​​ ។

Sarri តែងតែទាក់ទងនឹងធ្វើការស្វាគមន៍គ្នាទៅវិញទៅមកជាមួយលោក Guardiola ។ តើអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះពិតជាបានបដិសេធមិនចាប់ដៃជាមួយលោក Pep Guardiola ក្រោយការប្រកួតយប់មិញដែរឬទេ ?

“ខ្ញុំមិនបានឃើញ Pep ទេនៅពេលនោះខ្ញុំគ្រាន់តែចង់ចូលបន្ទប់ផ្លាស់សំលៀកបំពាក់ប៉ុណ្ណោះ ។ ខ្ញុំតែងតែទៅសុខទុក្ខគាត់បន្ទាប់ពីនោះ “​ ។

មានសំនួរដែលចៀសមិនរួចជុំវិញអនាគតរបស់ Sarri បន្ទាប់ពីលទ្ធផល ៦-០ ត្រូវបានចាជាប្រវត្តិសាស្ត្រ។

លោក Sarri ត្រូវបានគេរំពឹងថានឹងអាចត្រូវគេបណ្តេញពីអ្នកចាត់ការរបស់ក្លឹប Chelsea ។

គាត់បាននិយាយពីរឿងនេះថា” គាត់មិនមានការរំពឹងទុកអ្វីនោះទេ ថ្នាក់ដឹកក្លឹបអ្នកនឹងបានរៀបចំពីរឿងនេះហើយយើងមិនដឹងថាមានអ្វីកើតឡើងនៅពេលខាងមុខទេ “។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច