Solskjaer ខឹងសម្បារយ៉ាងខ្លាំងក្រោយពីចាញ់ក្នុង FA Cup

Ole Gunnar Solskjaer បានចោទប្រកាន់កីឡាកររបស់គាត់ថាកំពុងវិលទៅរកទម្រង់លេងរបស់ Mourinho វិញ។

គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹប Manchester United បានស្រែកយ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់ខ្លួនចាញ់ក្រុមចចកខ្មៅ Wolves នៅវគ្គ ៨​ ក្រុមចុងក្រោយពានរង្វាន់​ FA Cup ។

លោក Solskjaer បានបន្ទោសពួកគេចំពោះទម្រង់លេងដែលយឺតយ៉ាវរបស់ពួកគេដែលអតីតគ្រូបង្វឹកលោក Jose Mourinho បានរិះគន់យ៉ាងខ្លាំងមុនពេលត្រូវគេបណ្តេញចេញនៅក្នុងខែធ្នូ។

ហើយគ្រូបង្វឹកសញ្ជាតិន័រវេសបានប្រាប់កូនក្រុមយ៉ាងភ្ញាក់ផ្អើលឱ្យពួកគេប្រើការសម្រាកក្នុងការប្រកួតមិត្តភាពអន្ដរជាតិដើម្បីវិភាគទម្រង់លេងផ្ទាល់ខ្លួនរបស់ពួកគេ។

លោក Solskjaer បានសង្កេតឃើញថា FA Cup គឺជាឱកាសដ៏ធំមួយក្នុងការលើកពានរង្វាន់នៅរដូវកាលនេះ ។ គាត់បានរិះគន់ជាសាធារណៈថាការបង្ហាញទម្រង់លេងរបស់ក្រុមរបស់គាត់គឺ ” អន់បំផុតចាប់តាំងពីខ្ញុំមកទីនេះ” និង “ជាជំហានថយក្រោយមួយ” ។

នៅពេលដែលក្រុម Man United បានចាញ់ក្រុម Arsenal ២-០ នៅកីឡដ្ឋាន Emirates គាត់គិតថាវាមិនមានសំណាង ។

ប៉ុន្តែការបង្ហាញទម្រង់លេងក្នុងការចាញ់ Wolves ២-១ កាលពីរាត្រីថ្ងៃសៅរ៍នាំ Solskjaer មានការប្រតិកម្មយ៉ាងខ្លាំង ។

កីឡាករទាំងអស់មិនដែលឃើញគាត់ខឹងដូច្នេះទេ ។ លោក Solskjaer ត្រូវបានគេរំពឹងថានឹងនឹងអាចស្រោចស្រង់ឡើងវិញក្នុងការប្រកួតជាមួយក្រុម Wolves បន្ទាប់ពីការបរាជ័យទល់នឹងក្រុម Arsenal ដែលបានធ្វើឱ្យក្តីសង្ឃឹមចំណាត់លេខ ៤ របស់ពួកគេកាន់តែលំបាក។

Loading...

ពត៌មានថ្មីៗ

Sanchez ប៉ះបាល់បានមួយដងគត់នៅក្នុងការប្រកួត Manchester Derby
ទស្សនា ៖ ការទាត់មិនចូលរបស់កីឡាករម្នាក់រហូតដល់ក្លឹបបណ្តេញចេញ
Solskjaer ៖ បើធៀបជាមួយ Man City បិសាចក្រហម Man United មិនទាន់ល្អនៅឡើយទេ
Zidane ៖ Real Madrid នៅតែជាជើងខ្លាំងនៅអេស្ប៉ាញ ឈ្នះ Laliga ៣៣ ដង
Arsenal បរាជ័យក្រោមស្នាដៃ Wolverhampton
Van Dijk បានផ្តួល Sterling ក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ PFA
Man City ឈ្នះ Man United ដល់ទឹកដី ឡើងទៅឈរកំពូលតារាងវិញ
Pep ៖ Old Trafford គ្មានអ្វីគួរឲ្យខ្លាចនោះទេសម្រាប់ Man City
ហេតុផល ៣ ចំនុចដែលធ្វើឱ្យកីឡាករបិសាចក្រហមបាក់ទឹកចិត្ត
Luis Suarez នៅតែបន្តរកគ្រាប់បាល់បាន ឈរលេខ ៥ អ្នកស៊ុតច្រើនរបស់ក្លឹប Barcelona
PSG កំពុងប្រមាញ់ Icardi ដើម្បីមកជំនួស Cavani
Manchester derby ៖ តើបិសាចក្រហមអាចសងសឹក Man City បានវិញទេនៅទឹកដីខ្លួនឯង!
Barcelona អាចនឹងលើកពាន Laliga បន្ទាប់ពីឈ្នះយប់មិញ
Ajax នៅតែបន្តរឈ្នះនិងបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតចូលច្រើន
Spurs រក្សាបាន ១០០% មិនរបូតគ្រាប់បាល់នៅកីឡាដ្ឋានថ្មី