Tuchel ៖ ការប្រកួតយប់នេះអាចនឹង ៥០-៥០

លោក Thomas Tuchel គ្រូបង្វឹករបស់ក្រុម Paris St Germain បានទទួលស្គាល់ថាក្រុមរបស់លោកមិនអាចត្រូវបានគេចាត់ទុកថាជាក្រុមដែលខ្លាំងក្នុងការផ្តួលក្រុម Manchester United ក្នុងក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុមចុងក្រោយនេះឡើយ ។

នៅពេលការចាប់ឆ្នោតត្រូវបានធ្វើឡើងនៅក្នុងខែធ្នូគេសង្ឃឹមថាក្រុមកំពូលតារាង Ligue 1 នឹងអាចប្រសើរឡើងក្នុងវគ្គ ១៦ ក្រុមព្រោះក្រុម Man Utd កំពុងមានបញ្ហារនៅក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ប៉ុន្តែចាប់តាំងពី Ole Gunnar Solskjaer បានកាន់តំណែងជាអ្នកចាត់ការមករូបគេបានធ្វើឱ្យក្រុមបិសាចក្រហមមានភាពប្រសើរជាច្រើនដែលធ្វើឱ្យក្រុម PSG មានការព្រួយបារម្មណ៍ ។  ពេលនេះ PSG បានមកដល់ទីក្រុង Manchester ហើយដោយអវត្តមានខ្សែប្រយុទ្ធ Neymar និង Edinson Cavani ដោយសារមានបញ្ហាររបួស។

“ជាង  ១៨០ នាទីខ្ញុំនឹងនិយាយថាវាជា ៥០-៥០,” Tuchel បាននិយាយតាមរយៈអ្នកបកប្រែម្នាក់។ “ថ្ងៃស្អែកប្រកួតនៅឯទឹកដី Old Trafford ខ្ញុំគិតថាវាអាច ៥០-៥០ ខ្ញុំមិនប្រាកដទេ ប៉ុន្តែយើងមានជើងទីពីរនៅប៉ារីសដែលជាកន្លែងដែលយើងមានភាពរឹងមាំនិងមានទំនុកចិត្តជាង ។

“តើ Man Utd នឹក (Paul) Pogba ឬ (Marcus) Rashford មែនទេពេលដែលគាត់អវត្តមាន ?” ជាការពិតណាស់ ។ “Neymar គឺជាកីឡាករល្អបំផុតរបស់យើងនិងជាកីឡាករល្អបំផុតមួយរូបនៅក្នុងទ្វីបអឺរ៉ុបយើងនឹងនឹកគាត់ជាខ្លាំងក្នុងការប្រកួតនេះ ហើយពេលនេះពួកយើងបានអវត្តមាន Cavani ម្នាក់ទៀត” ។

ប៉ុន្តែលោក Tuchel បាននិយាយថាការអវត្តមានរបស់ពួកគេមិនបានផ្លាស់ប្តូររបៀបលេងរបស់ក្លឹប PSG ដោយសារពួកគេមានខ្សែប្រយុទ្ធល្អដូច Kylian Mbappe ។

Tuchel បាននិយាយថា “ជាក់ស្តែងយើងនឹងបាត់បង់ពីរនាក់នៃខ្សែប្រយុទ្ធដែលសំខាន់របស់យើងប៉ុន្តែវាមិនផ្លាស់ប្តូរទម្រង់លេងរបស់យើងដោយសារហេតុផលនោះទេ” ។

 

“យើងមានយុទ្ធសាស្រ្តលេងដោយការវាយសម្រុកដើម្បីបង្កើតឱកាស “។

“វាស្ថិតនៅក្នុង DNA របស់យើងហើយនោះជារបៀបដែលយើងលេង។ ការផ្លាស់ប្តូរវាពិតជាពិបាកណាស់សម្រាប់យើង​ “។

Loading...

ពត៌មានថ្មីៗ

Zidane កំពង់ត្រៀមវិលត្រឡប់ជាគ្រូបង្វិក
Europa League មានភាពងាយស្រួលសម្រាប់ក្លឹបធំៗ
Chelsea ត្រូវជាប់បម្រាមក្នុងការចុះកុងត្រាកីឡាករថ្មីសម្រាប់អំឡុងពេលនៃការផ្ទេរកីឡាករ ពីរលើក
Luka Modric មិនចាកចេញ និងបានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ ២០២១
ទស្សនាការភ័យខ្លាចរបស់ក្មេងរើសបាល់ទៅលើកីឡាករម្នាក់
ទស្សនាការទាត់មិនចូលសឹងមិនគួរឱ្យជឿ
Ronaldo ជាកីឡាករដ៏អន់បំផុតនៅលើទីលាន
អ្នកដែលបំបាក់ Juve កីឡារក Godin ជិតផ្ទេរទៅកាន់ Inter
Juventus បានប្រមានថាការប្រកួតជើងទី ២ ជាមួយ Atletico Madrid ជាសមរភូមិប្រយុទ្ធ
គ្រាប់បាល់ល្អៗបីគ្រាប់ក្នុងការប្រកួត Europa League យប់មិញ
ទស្សនាបច្ចេកទេសដ៏អស្ចារ្យរបស់ Kylian Mbappe
Sarri ៖ Chelsea ធ្វើបានល្អជាងក្រុម Arsenal
ក្លឹបយក្ស Premier League ទាំងពីរសុទ្ធតែបានឡើងទៅជុំបន្ទាប់ក្នុង  Europa League
Solskjaer នឹងបំបែកកំណត់មួយនៅ Premier League ប្រសិន Man Utd មិនចាញ់ Liverpool
RONALDINHO បានចូលរួមជាមួយកីឡារ Teqball ហើយសង្ឃឹមថាវានឹងមានវត្តមាននៅកីឡាអូឡាំពិច